អង់គ្លេស អាចនឹងពាក់ឈុតអាវធំផលិតនៅកម្ពុជា នៅ Euro 2016
- 2016-02-11 17:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស អាចនឹងពាក់ឈុតអាវធំផលិតនៅកម្ពុជា នៅ Euro 2016
ចន្លោះមិនឃើញ
ឈុតឯកសណ្ឋានអាវធំក្រុមជម្រើសជាតិបាល់ទាត់អង់គ្លេស ដែលនឹងពាក់ក្នុងព្រឹត្តិការណ៍ Euro 2016 ប្រទេសបារាំង អាចនឹងប្រើប្រាស់ឈុតសម្លៀកបំពាក់ ដែលផលិតនៅប្រទេសកម្ពុជា។
ឈុតធំក្រុមអង់គ្លេស កាល World Cup 2014
ក្រុមហ៊ុនលក់សំលៀកបំពាក់អង់គ្លេស Marks & Spencer ដែលជាអ្នកឧបត្ថម្ភឈុតធំដល់ក្រុមតោកំណាចអង់គ្លេស៩ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា ឈុតចាស់ដែលក្រុមអង់គ្លេសពាក់កាល World Cup 2014 ក្រុមហ៊ុនលក់ជិតអស់ហើយ ដូច្នេះអាចនឹងប្រើប្រាស់ឈុតថ្មី មានផាសុខភាព និងកាន់តែមានភាពកក់ក្តៅ ដែលផលិតឡើងនៅប្រទេសកម្ពុជា។
ឈុតធំថ្មីឆ្នាំ២០១៦ ដែលក្រុមអង់គ្លេសគ្រោងនឹងពាក់នៅ Euro 2016
តាមពិត ឈុតសំលៀកបំពាក់ធំនេះដំបូងឡើយរចនាម៉ូដនៅអង់គ្លេស តែត្រូវផលិតឆ្លងកាត់ដំណាក់កាលផលិតជាច្រើនប្រទេស ដូចជា អូស្ត្រាលី ចិន អ៊ីតាលី រ៉ូម៉ានី Yorkshire និងផលិតចេញរូបរាងសម្រេចជាផ្លូវការនៅប្រទេសកម្ពុជា មុននឹងបញ្ជូនទៅក្រុមហ៊ុនលក់ចេញនៅអង់គ្លេសវិញ។
ឈុតធំថ្មីផលិតឆ្លងកាត់ជាច្រើនប្រទេស រួមទាំងកម្ពុជា
កម្មការិនីរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជា
យ៉ាងណាក្ដី ក្រុមហ៊ុន MS និងសហព័ន្ធបាល់ទាត់អង់គ្លេស មិនទាន់សម្រេចព្រមព្រៀងគ្នាជាផ្លូវការថានឹងប្រើប្រាស់ឈុតថ្មីនេះនៅឡើយទេ ប៉ុន្តែគេរំពឹងថានឹងមានការសម្រេចឆាប់ៗខាងមុខ៕
-ចុចអាន៖ គ្រូអង់គ្លេសចង់ឲ្យកូនក្រុមសាកជើងជាមួយព័រទុយហ្គាល់ មុន Euro ២០១៦
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc