ទី​លាន​ស្វាយ​ជ្រំ​ចាប់​ផ្តើម​ចាក់​ដី​ខ្ទង់​ចំណាយ​ជិត​១​ម៉ឺន​ដុល្លារ​

  • 2016-04-27 16:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​លាន​បាល់​ទាត់​ស្វាយជ្រំ​ នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​​ចាប់​ផ្តើម​ចាក់​ដី​ហើយ​​​ដែល​ជា​ការ​រៀប​ចំ​ជួសជុល​ដោយ​ព្រះ​តេជគុណ​ព្រះ​សិរី​សម្មតិវង្ស​ លន់​ សុគន្ធា​ ព្រះ​រាជា​គណៈ​ថ្នាក់​ត្រី​ ព្រះ​ធម្ម​ធម៌​គណ​ខេត្ត​កណ្តាល​ និង​​ជា​ព្រះ​អនុគណ​ស្រុក​ខ្សាច់​កណ្តាល​ ព្រម​ទាំង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​របស់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ សាយ ពិសិដ្ឋ​ ថា ​ទី​​លាន​​នេះ​​ចាប់​ផ្តើម​ចាក់​ដី​ហើយ​ដោយ​ត្រូវ​ចំណាយ​ដី​រាប់​រាយ​ឡាន។ ​ចំពោះ​​​​ការ​ចំណាយ​សម្រាប់​ចាក់​ដី​​ ព្រះ​តេជ​គុណ​ចៅ​អធិការ​វត្ត​ស្វាយ​ជ្រំ​ចំណាយ​បច្ច័យ​​​អស់​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក។

 

ទី​លាន​​​បាល់ទាត់​ស្វាយជ្រំ​​ស្ថិត​ក្នុង​វត្ត​ស្វាយ​ជ្រំ​ ​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។ ទី​លាន​នេះ​ត្រូវ​បាន​ព្រះ​គ្រូ​ចៅ​អធិការ​សង្ឃដិកា​ថា ជា​កេរ្តិ៍​ដំណែល​​តាំង​​ពី​ដើម​ដែល​ជា​ថ្នាល​បណ្តុះ​បណ្តាល​​យុវជន​ជា​​ច្រើន​នាក់​ដែល​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព៕

 

 

 

 

 

 

 

ព័ត៌មាន​ជា​ច្រើន​អំពី​​ទី​លាន​ស្វាយជ្រំ សូម​ចុច...ទី​នេះ...

 

អត្ថបទ៖​ជាន ចាន់រ៉ា​ រូបភាព៖ សាយ ពិសិដ្ឋ​

អត្ថបទថ្មី