ជនជាតិ​ឥណ្ឌា​កាន់​តែ​ច្រើន ​ឡើង​កាន់​កាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាមេរិក

  • 2016-07-01 18:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា​ត្រូវ​គេ​ទទួល​ស្គាល់​ជា​បណ្ដុំ​នៃ​អ្នក​ជំនាញ​ ​IT​ ​ហើយ​ធនធាន​មនុស្ស​ចំណានៗ​​ប្រទេស​នេះ​បាន​ទៅ​គ្រប់គ្រង​បណ្តា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំៗ​ជុំវិញ​ពិភពលោក។​ សូម្បី​នៅ​ទឹកដី​​អាមេរិក​​​ក៏​មាន​ជនជាតិ​ឥណ្ឌា​ជា​ច្រើន​​ បាន​ឡើង​ទៅ​កាន់កាប់​​ការងារ​​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​។

 

លោក​ ​Sundar Pichai​ ​នាយក​ប្រតិបត្តិ​ ​Google​

 

មាន​ដើម​កំណើត​ក្នុង​ប្រទេស​ឥណ្ឌា​ លោក​ ​Sundar Pichai​ ចាប់​ផ្ដើម​ធ្វើ​ជា​បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​ឲ្យ​ក្រុមហ៊ុន​​ ​Google​ ​ក្នុង​ឆ្នាំ​ ​២០០៤​ រហូត​បាន​​ក្លាយ​ជា​ ​CEO​ ​របស់​ ​Google​ ​ក្នុង​ឆ្នាំ​ ​២០១៥​។ សព្វថ្ងៃ​​លោក​មាន​ទ្រព្យសម្បត្តិ​ជាង​ ​៦៥០​ ​លាន​ដុល្លារ​ ​។

 

 

លោក​ ​Satya Nadella​ ​នាយក​ប្រតិបត្តិ​ ​Microsoft

កើត​ក្នុង​ប្រទេស​ឥណ្ឌា​ ​រួច​មក​រស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ​១៩៩២​ ​លោក​ ​Satya Nadella​ ​បាន​ចូល​បម្រើ​ការងារ​ជា​​​បុគ្គលិក​ជាន់​ខ្ពស់​​នៅ​ក្រុមហ៊ុន ​Sun Microsystems​ ​​ជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​លក់​ឲ្យ​ ​Microsoft​ ​។​ ដល់​ឆ្នាំ ២០០៧​ ​​លោក​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​​ ​Microsoft​ ​មាន​តួនាទី​ជា​ ​senior vice-president​ ​ដោយ​កាន់កាប់​ការងារ​​ផ្នែក​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​ផលិតផល​ ​និង​មុខ​ជំនួញ​ ​។ ​ក្នុង​ឆ្នាំ២០១១ ក៏​ឡើង​តួនាទី​​ជា​នាយក​គ្របគ្រង​ផ្នែក​ម៉ាស៊ីន​មេ (​ ​Server​ ​) និង​ ​Tool​ ​ហើយ​ឆ្នាំ២០១៤​ ​ទទួល​បាន​តំណែង​ជា​នាយក​ប្រតិបត្តិ​។

 

 

 

លោក​ ​Shantanu Narayen​ ​នាយក​ប្រតិបត្តិ​ ​Adobe System’s

 

ជា​អតីត​នាយក​ផ្នែក​ផលិត​ ​Desktop​ ​របស់​ ​Apple​​ ​និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ចែក​ចាយ​រូបភាព​តាម​អ៊ីនធឺណិត​ ​Pictra Inc លោក​ ​Shantanu Narayen បាន​ផ្ដើម​ការងារ​ជា​មួយ​ក្រុមហ៊ុន​​ ​Adobe​ ​ក្នុង​ឆ្នាំ​ ​១៩៩៨​ ​ក្នុង​​តួនាទី​ជា​ ​senior Vice-President​ ​​ដោយ​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​។ ​ក្នុង​ឆ្នាំ​ ​២០០៥​ ​​លោក​ក៏​ឡើង​តំណែង​ជា​នាយក​ប្រតិបត្តិ​​របស់​ក្រុមហ៊ុន​ ​Adobe​ ​។

 

ក្រៅ​ពី​តួនាទី​ជា​ ​CEO​ ​របស់​ ​Adobe​ ​លោក​ ​Shantanu Narayen​ ​ក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​​របស់​ ​Dell Inc.​ ​និង​សកលវិទ្យាល័យ​ ​University of California at Berkeley​ ​។

 

 

លោក​ ​Francisco D’souza​ ​នាយក​ប្រតិបត្តិ​ ​Cognizant​

លោក​ ​Francisco D’souza​ ​ឬ​ ​Frank​ ​ត្រូវ​បាន​គេ​ជ្រើស​តាំង​ជានាយក​ប្រតិបត្តិ​របស់​ ​Cognizant​ ​ក្នុង​ឆ្នាំ​ ​២០០៧​​​ ។​ ចាប់​​ផ្ដើម​ការងារ​ជា​បុគ្គលិក​ផ្នែក​ ​ទីផ្សារ​ ​និង​អភិវឌ្ឍ​មុខ​ជំនួញ​របស់​ ​Cognizant​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាប្រឹក្សា​យោបល់​ផ្នែក​អាជីវកម្ម​បច្ចេកវិទ្យា។​  លោក​បាន​​ឡើង​តួនាទី​​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​​ស្ទើរ​តែ​ ​២​ ​ឆ្នាំ​ម្ដង​។​

 

 

អាន​បន្ត​ ​៖​ ទាញ​យក MP3 ពី YouTube ងាយៗ​ដាក់​ទូរសព្ទ មិន​បាច់​ដំឡើង​កម្មវិធី​រញ៉េរញ៉ៃ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ luxpresso

អត្ថបទថ្មី