រឿង “ទង់​ព្រលឹង" ​​រក​ចំណូល​បាន​ខ្ពស់​ ចុះ​តួ​ឯក​ស្រី​រក​បាន​ប៉ុន្មាន​?

  • 2016-08-09 16:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា សុវណ្ណ រ៉ាផា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ "ទង់​ព្រលឹង" បាន​ថ្លែង​មក​កាន់​ Sabay អំពី​ចំណូល​ដែល​ខ្លួន​រក​បាន​ក្នុង​រឿង "ទង់​ព្រលឹង" ស្រប​ពេល ​រឿង​នេះ​ជា​រឿង​ដែល​រក​ចំណូល​បាន​លំដាប់​ទី​៣​ក្នុង​រោងកុន​ Major Cineplex ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ

 

តួ​ឯក​ស្រី​ក្នុង​រឿង​ "ចំណារ​ព្រហ្មលិខិត"​ បាន​ប្រាប់​ថា​ សម្រាប់​រឿង​ "ទង់​ព្រលឹង" នេះ​ នាង​ដើរ​តួ​ឯក​ខ្មោច​។ "សម្រាប់​រឿង​ហ្នឹង​ជា​រឿង​ដំបូងៗ​របស់​ខ្ញុំ​ដែរ​​ ដូច្នេះ​ហើយ​ខាង​ផលិត​កម្ម​ឲ្យ​ខ្ញុំ​ជាង​​១០០០​ដុល្លារ​អាមេរិក​ ឬ​អាច​និយាយ​ថា​​ជា​ទូទៅ​ខ្ញុំ​អាច​រក​ចំណូល​ពី​ការ​ថត​រឿង​ដុំ​ចន្លោះ​១០០០-២០០០ ដុល្លារ​អាមេរិក"៕

 

 

(លោក សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard)

​ បើ​យោង​ទៅ​តាមលោក សៅ សុខនី ដែល​ជា​​នាយក​ប្រតិបត្តិ​របស់​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា​ រឿង​ "ទង់​ព្រលឹង" របស់​ផលិតកម្ម RED Picture មក​ដល់​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៦ នេះ​​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​គឺ​ចំនួន ២៩០០០ នាក់ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជា​ជិត ១០ ម៉ឺន​ដុល្លារ​អាមេរិក៕

 

អត្ថបទ៖ SAMEDY

អត្ថបទថ្មី