ពិសេសទៀត​ហើយ! Fun Fans' Stories កម្មវិធី​សប្បាយៗ ជួប​ជជែក​ជា​មួយ​ប្រិយមិត្ត​

  • 2017-02-06 08:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ទើប​តែ​បង្កើត​កម្មវិធី​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ "Fun Fans' Stories " ដើម្បី​ជជែក​កម្សាន្ត​ជា​មួយ​ប្រិយមិត្ត​របស់​ Sabay ក្នុង​​គោលបំណង​ដឹង​ពី​សំឡេង​​គាំទ្រ​ និង​ដឹង​ពី​ទស្សន​របស់​ពួក​គេ ពាក់​ព័ន្ធ​នឹង​ Page Sabay News។

កម្មវិធី​នេះ​នឹង​ធ្វើ​ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង ជា​មួយ​​ប្រិយមិត្ត​២​រូប ដែល​នឹង​ចាក់​ផ្សាយ​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍។ ​​

សប្ដាហ៍​ទី​មួយ​យើង​បាន​ជួប​ជាមួយ​ប្រិយមិត្ត​២​រូប​គឺ វឌ្ឍនា​ និង សុភិន ដែល​ជា​អ្នក​ចូល​ចិត្ត​ខាង​បច្ចេកវិទ្យា ។ លោក​អ្នក​ក៏​អាច​ចូល​រួម​ជាមួយ​កម្មវិធី​នេះ ​ដោយ​អ្នក​ត្រូវ​តែ​ជា​ហ្វេន​ដែល​សកម្ម​នៅ​លើ​ផេក Sabay News និង ពត៌មាន​ Sabay ។ អ្នក​ចូល​រួម​​នឹងទទួល​បានសំបុត្រ​កុន​ 3D ចំនួន​ ២​សន្លឹក​ពី​ Major Cineplex by Cellcard ។ ចាំ​អី​ទៀត​បាន​​ចូលរួម​ជាមួយ​ Sabay ហើយ​ឈ្នះ​រង្វាន់​ទៀត!​

សូម​ទស្សនា​ Fun Fans' Stories សប្ដាហ៍​ទី​១​ ៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម