BUNNY FESTIVAL សម្រាប់និទិឃរដូវ-រដូវក្តៅឆ្នាំ ២០១៧ មក​ដល់​​កម្ពុជា​ហើយ​!

  • 2017-02-16 11:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំងអស់គ្នា​ត្រៀមខ្លួនហើយ ឬនៅដើម្បីទទួល​ភាពរីករាយ និងពណ៌ដ៏សម្បូរបែប? ជាពិសេស​សម្រាប់​​ដើម​ឆ្នាំ ២០១៧ នេះ Jelly Bunny បាន​នាំ​នូវ​ម៉ូដ ‘Bunny Festival ’ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​​អ្នក​ហើយ​ ធានា​ថា​នឹង​​ធ្វើឲ្យ​ស្ត្រី​យើង​លេង​ខ្លួន​បាន​ម៉ា​ស្អាត​និង​ទាន់​សម័យ​ប្រកបដោយ​ផា​សុខ​ភាព​​ទៀតផង​​។​​​

‘Bunny Festival’ ជា​ម៉ូដ​ដែល​បង្ហាញ​នូវ​វប្បធម៌​ចម្រុះ​ពណ៌ និង​ភាព​ច្នៃប្រឌិត​ថ្មី​បញ្ចូល​គ្នា បង្កើត​បាន​អ្វី​ដែល​ថ្មី​ប្លែក​អារម្មណ៍ និង គួរ​ឲ្យ​ស្រលាញ់​រហូត​នឹក​ស្មាន​មិន​ដល់​ ។​ ក្នុង​ការ​ច្នៃម៉ូដ​ថ្មីនេះ Jelly Bunny បាន​ប្រើ​ប្រាស់​Concept ​ប្រែ​ពី​ពណ៌​ស្រ​ទន់​ទៅ​ពណ៌​ភ្លឺ​ចាំង បង្កើត​ជា​ម៉ូដ​​ស្បែកជើង​ កាបូប នាឡិកា វ៉ែនតា គ្រឿង​អលង្ការ និង​ផលិតផល​តុបតែង​ជា​ច្រើន​ ដែល​មើល​ទៅ​មិន​លេង​ម៉ូដ​ជ្រុល​ តែ​ស្អាត​បែប​ថ្លៃថ្នូរ ងាយ​ស្រួល​ពាក់ មិន​សូវ​រើស​សម្លៀក​បំពាក់​ឡើយ​ អាច​ពាក់​បាន មិន​ថា​ធ្វើ​ការ ដើរលេង​ ឬ​កម្មវិធី​ពេល​រាត្រី​ឡើយ​។

ជាមួយ​នឹង​ម៉ូដ​សម្រាប់​​និទាឃៈ​រដូវ​-រដូវ​ក្ដៅ២០១៧​នេះ មើល​ទៅ​កាន់តែ​ទាក់​ភ្នែក​ព្រោះ​តែ​ពណ៌​ដ៏​ស្រស់​ស្អាត​របស់​វា គ្រាន់​តែ​ឃើញ គឺ​ធ្វើ​ឲ្យ​ស្ត្រី​ៗ​ ចង់​បាន​ ហើយ​បើ​បាន​ល​ពាក់​ហើយ​គឺ​មិន​ចង់​​ដោះ ចេញ​ឡើយ ។​

កុំ​ទាន់​ជឿ! សាក​ទៅ​មើល​នៅ​ហាង​ Jelly Bunny ដោយ​ផ្ទាល់​ទៅ​ដឹង​ហើយ​ ទីតាំង​​ហាង Jelly Bunny នៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប AEON ។

ចង់​​ឃើញ​​ម៉ូដ​​ស្រស់ ស្អាត​ជា​ច្រើន​ទៀត​របស់ Jelly Bunny ២០១៧ សូម​ចូល​ទៅ​កាន់​វិបសាយ និង Facebook ខាង​ក្រោម ៖

FB: JellybunnyCambodia

Website: http://www.jellybunny.com

អត្ថបទ៖ លីដា

អត្ថបទថ្មី