ភីម៉ៃ ឡើង​ថ្លៃ​ខ្លួន មិន​ស្មាន​ដល់

  • 2017-02-22 03:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយ តារា​សម្ដែង​​មាឌ​យក្ស​លោក ភីម៉ៃ ស៊ី​​​ថ្លៃ​ថត​ម្ដង​ត្រឹម​១០ ទៅ២០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទេ ប៉ុន្តែ​ដោយសារតែ​ប្រជាប្រិយភាព​កាន់​ស្ទុះ​ឡើង តម្លៃ​ខ្លួន​របស់​លោក​ឡើង​ដល់​១២០០ ទៅ ១៥០០ ដុល្លារ​ក្នុង​១រឿង។

ជាង១០ឆ្នាំ​​ហើយ​ដែល​លោក ភីម៉ៃ បាន​បោះជំហាន​លើ​វិថី​​សិល្បៈ ដែលលោក​ធ្លាប់​បាន​​ថត​​ចំនួន៤៧រឿង​មក​ហើយ។ ភាពយន្ត​​ធ្វើ​ឲ្យ​មហាជន​​ចាប់​អារម្មណ៍​ទៅ​លើ​លោក​កាន់​តែ​ច្បាស់​នោះ មាន​​រឿង"គ្រាប់​ពេជ្រ" រឿង "ប៉ុប​ពី​ទៅ​ហូលីវ៉ូដ" និង​រឿង "កំណត់​ហេតុ​នាង​នាថ"​ជា​ដើម។

បច្ចុប្បន្ន​តារា​សម្ដែង​​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​ផលិតករ​ថៃ ហើយ​​គ្រោង​ហៅ​ទៅ​​ថត​ភាពយន្ត​ឲ្យ​ប្រទេស​ថៃ​​រូប​នេះ កំពុងតែ​ជាប់​កុងត្រា​ថត​រឿង​ថ្មី​មួយ​ទៀត​ឲ្យ​ផលិតកម្ម"​ឥន្ទ្រា​និមិត្ត" គឺ​រឿង"​​សសរកន្លោង"។ ភាពយន្ត​មួយ​ចុង​ក្រោយ​នេះ លោក ភីម៉ៃ ទទួល​បាន​តម្លៃ​ខ្លួន​១២០០ ដុល្លារ។ តាម​ការ​វាយ​តម្លៃ​របស់​សាមី​ខ្លួន ភីម៉ៃ​​ថា ថ្លៃ​ខ្លួន​របស់​លោក​មិន​​អាច​ឡើង​ថ្លៃ​ខ្ពស់​ជាង​នេះ​បាន​ឡើយ ត្បិត​អី​​ខ្លួន​មិនមែន​ជា​តារា​កំប្លែង​អាជីព ទីផ្សារ​មិន​សម្បូរ​ដូច​តារា​កំប្លែង​អាជីព​ឡើយ ។

សូម​ស្ដាប់​វីដេអូ​របស់​​លោក ភីម៉ៃ​ ជុំវិញ​ការ​ឡើង​ថ្លៃ​ខ្លួន លើ​ការ​ថត​ភាពយន្ត​ដូច​ខាង​​ក្រោម៖

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី