ចប់រដូវកាល Lahm និង Alonso ត្រៀមដើរចេញពី Bayern Munich
- 2017-05-19 11:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់រដូវកាល Lahm និង Alonso ត្រៀមដើរចេញពី Bayern Munich
ចន្លោះមិនឃើញ
ក្រុម Bayern Munich នឹងធ្វើការលាកំពូលកីឡាករទាំងពីរគឺ Philipp Lahm និង Xabi Alonso ក្នុងការប្រកួតចុងក្រោយនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីពួកគេសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ។
Bayern Munich ត្រូវស្វាគមន៍ក្រុម Freiburg ក្នុងដីរបស់ខ្លួន នាសប្ដាហ៍ចុងក្រោយក្របខ័ណ្ឌ Bundesliga ខណៈខ្លួនក្លាយជាម្ចាស់ពានទៅហើយ។ រវាង Lahm និង Alonso សុទ្ធតែជាកីឡាករជោគជ័យឈ្នះពានជាច្រើនទាំងជម្រើសជាតិនិងក្រុមអាជីព ហើយក៏ជាកីឡាករនាំលេងដ៏ល្អផងដែរ។
រឿងរ៉ាវចង់ចាំ៖ គ្រាលេងក្នុងក្រុម Liverpool ខ្សែបម្រើការពារ Xabi Alonso បានស៊ុតគ្រាប់ទី៣ជួយក្រុមតាមស្មើ ៣-៣ ទល់នឹង AC Milan ក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ២០០៥ មុនពេលឈ្នះបាល់ប៉េណាល់ទី ៣-២ ក្នុងទីក្រុង Istanbul ប្រទេសតួគី។
ចំណែកឯ Philipp Lahm បានធ្វើជាប្រធានក្រុមដឹកនាំឥន្ទ្រីដែកអាល្លឺម៉ង់លត់ ប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោកឆ្នាំ២០១៤ រួចក៏បន្តដំណើរឈ្នះជម្រើសជាតិអាហ្សង់ទីន លើកពានតែម្ដង៕