​សូត្រ​មន្ត​រំដោះ​គ្រោះ​បែប​ណា​ ​ទើប​​អាច​ធ្វើ​អោយ​​​អ្នក​ជំងឺ​ជា​បាន?​​​

  • 2017-05-23 01:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ធម្មតា​​ ​​ខ្មែរ​បុរាណ​តែង​មាន​ជំនឿ​ពាក់​ព័ន្ធ​នឹង​ការ​សែន​ព្រេន​ និង ​សូត្រ​មន្ត​រំដោះ​គ្រោះ​​ជា​យូរ​លង់​ណាស់​មក​ហើយ​​។​ ដោយ​ក្នុង​នោះ​ ​ពេល​​ដែល​មាន​​អ្នក​ជំងឺ​ឈឺ​យូរ​ថ្ងៃ​​ដោយ​មិន​ដឹង​ហេតុផល​​​ម្ដង​ៗ​ នោះ​​ពួក​គាត់​រមែង​សង្ស័យ​ ​ហើយ​ទៅ​ជួប​គ្រូ​បុរាណ​អោយ​គន់​គូរ​​​មើល​ជាក់​ជា​មិន​ខាន​។​ ​​ក្នុង​ករណី​ដែល​ឃើញ​មាន​គេ​ធ្វើ​អំពើ​​​មក​លើ​ខ្លួន​មែន​នោះ​​ ​ពួក​គាត់​តែង​និមន្ត​ព្រះសង្ឃ​ដើម្បី​សូត្រ​មន្ត​រំដោះ​គ្រោះ​អោយ​អ្នក​ជំងឺ​ដើម្បី​អោយ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​​។

​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ក្នុង​ការ​រៀប​​រណ្ដាប់​តាម​បែប​បុរាណ​​ដែល​​ត្រឹម​ត្រូវ​៖​

​ទី​១​ ​ត្រូវ​រៀប​គ្រឿង​ពុទ្ធ​បូជា​ មាន​ដូច​ជា​បាយ​សី​ប៉ាក់​​ឆា​មួយ​គូ​ ស្លា​ធម៌​មួយ​គូ​ ទឹក​អប់​មួយ​គូ​ ទៀន​ប្រាំ​ ធូប​ប្រាំ​ លាជ​ប្រាំ​ ផ្កា​ប្រាំ​។​

​ទី​២​ ត្រូវ​រៀប​គ្រឿង​ទេវតា​ មាន​ស្លា​ធម៌​៨​ ទឹក​អប់​៨​ ​ដោយ​​រៀប​ដាក់​សង​ខាង​ខ្លួន​អ្នក​ជំងឺ​ម្ខាង​៤​។​ ​

​ទី​៣​ ​ត្រូវ​ធ្វើ​​ពែ​មួយ​ ​ដែល​គេ​អោយ​ឈ្មោះ​ថា​​ជា​ពែ​មឈូស​។​ វា​មាន​បណ្ដោយ​ប្រវែង​មួយ​ហត្ថ​អ្នក​ជំងឺ​ ទទឹង​ ប្រវែង​មួយ​ចំអាម​អ្នក​ជំ​ងឺ​ ហើយ​ត្រូវ​​រៀប​ដាក់​បាយ​ សម្ល​ ញ៉ាំ ​ភ្លា​ នំ​ចំណី​ក្នុង​ពែ​នោះ​​​។​ បន្ទាប់​មក​សូន​រូប​មួយ​ដោយ​ម្ស៉ៅ​គឺ​ជា​រូប​ស្នង​ខ្លួន​របស់​​​អ្នក​ជំងឺ​​សម្រាប់​ដាក់​រៀប​ក្នុង​ពែ​​នោះ​។ ​មិន​តែ​ប៉ុណ្ណោះ​​ក៏​ត្រូវ​មាន​ស្បូវ​ស្ងួត​មួយ​ក្ដាប់​ទុក​គ្រាន់​​ដុត​រូប​នោះ​ផង​ដែរ​។

​ទី​៤​ ​ត្រូវ​ត្រៀម​សំពត់​ប្រវែង​៤​ហត្ថ​​នៃ​អ្នក​ជំងឺ​​ និង​ មាន​វាល់​អង្ករ​ដោយ​ចាន​តូច​ៗ​ចំនួន​ស្មើ​នឹង​​អាយុ​របស់​អ្នក​ជំងឺ​​ផង​ដែរ​។​ ហើយ​បើ​មាន​សេស​​ ​ខែ​ ​ថ្ងៃ ប៉ុន្មាន​ ​អោយ​វាល់​ប៉ុណ្ណោះ​ដាក់​ទៅ​ទៀត​។​​ បន្ទាប់​មក​ ​ត្រូវ​វាល់​ទឹក​អប់​​ចំនួន​ដូច​គ្នា​នេះ​ ដាក់​ក្នុង​ផ្ដិល​ធំ​​មួយ​ និង​ មាន​ពូន​ភ្នំ​ខ្សាច់​មួយ​ពូន​ដាក់​នៅ​ថាស​ផង​ដែរ​។​

​ទី​៥​ ​របស់​របរ​ដែល​​បាន​រៀប​ចំ​​ខាង​លើ​​ ត្រូវ​យក​​ទៅ​រៀប​ដាក់​នៅ​​ខាង​មុខ​កន្លែង​​ព្រះ​សង្ឃ​សូត្រ​មន្ត​។​ ​លុះ​​លោក​សូត្រ​មន្ត​ ​និង អាចារ្យ​រៀប​​ចំ​សែន​ព្រេន​អោយ​ចៀស​គ្រោះ​ថ្នាក់​រួច​​ហើយ​​នោះ​ ​ត្រូវ​យក​ភ្លើង​អុជ​ស្បូវ​​ហើយ​​ដុត​លើ​​រូប​ស្មូន​​ម្ស៉ៅ​នោះ​ ដើម្បី​ជា​ឧបកិច្ច​ថា​បាន​ដុត​អ្នក​ជំងឺ​​នោះ​ហើយ​​​។​ ចុង​ក្រោយ​ ត្រូវ​​ជូន​ពែ​នោះ​ទៅ​តាម​ទិស​​ នោះ​អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ​​ដូច​ដើម​​។​

​ជំនឿ​ ទាក់ទង​នឹង​ភ្លើង​អាប​ ហោះ​នៅ​ពេល​យប់​

ជំនឿ​ដូនតា​ខ្មែរ ដាច់​ខាត​កុំ​សង់​ផ្ទះ​ក្នុង​ខែ​ទាំង​នេះ​​ឲ្យ​សោះ​

​ជំនឿ​ប្លែក​ៗ​​​ចំនួន​ ១០​ប្រទេស​​ ​​អ្នក​មិន​ធ្លាប់​ដឹង

​​​​​ ​​​​​​​​​​​​​​

ចន្ថា

ប្រភព៖​ សៀវភៅ​ទំនៀមទម្លាប់ និង ពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ

អត្ថបទពេញនិយម