៤០​ក្រុម​ហ៊ុន​ ជុំវិញ​ពិភព​លោក​​មក​បង្ហាញ​គ្រឿង​អលង្ការ​លើក​ទី​៣​នៅ​កម្ពុជា

  • 2017-06-15 10:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​សម្ពោធ​ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​អន្តរជាតិ​-​កម្ពុជា​ លើក​ទី​៣​ នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ​ នា​រសៀល​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ លោក​ ជំទាវ​ ឧក​ញ៉ា​ លីម​ ឈីវ​ហួរ​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ពិព័រណ៍​គ្រឿង​អលង្ការ​លើក​ទី​៣​ បាន​អូស​ទាញ​ចំណាប់​អារម្មណ៍​ក្រុម​អ្នក​វិនិយោគ​ និង​ក្រុម​ហ៊ុន​ចូល​រួម​តាំង​បង្ហាញ​ប្រមាណ​៤០​តាម​បណ្ដា​ប្រទេស​ចំនួន​៦​នៅ​ជុំវិញ​ពិភព​លោក។

ប្រទេស​ធំ​បាន​រួម​ចូល​ដាក់​តាំង​បង្ហាញ​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​ មាន​ដូច​ជា​ ប្រទេស​ឥណ្ឌា​ ហុង​កុង​ ថៃ​ វៀតណាម​ អារ៉ាប់​ និង​ប្រទេស​កម្ពុជា​តែ​ម្ដង។

លោក​ជំទាវ​ ឧកញ៉ា​ លីម​ ឈីវហួរ​ បាន​ថ្លែង​ពី​គោល​បំណង​ដែល​បាន​រៀប​ចំ​ការ​តាំង​ពិព័រណ៍​នេះ គឺ​ដើម្បី​លើក​តម្កើង​ពី​ផលិតផល​ត្បូង​មាន​តម្លៃ​របស់​ខ្មែរ​ ឲ្យ​ប្រទេស​​ដទៃ​កាន់​យល់​ដឹង​ និង​ចង់​ឲ្យ​​កូន​ខ្មែរ​កាន់​តែ​យល់​ច្បាស់​ពី​បច្ចេកទេស​កែ​ច្នៃ​ត្បូង​ ដើម្បី​ឲ្យ​ក្លាយ​ផលិតផល​មាន​តម្លៃ​លំដាប់​អន្តរជាតិ។

ឯក​ឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​គូស​បញ្ជាក់​ដែរ​ថា ​វិស័យ​កែ​ច្នៃ​ត្បូង​នៅ​កម្ពុជា​ មាន​ទីផ្សារ​ធំ​ណាស់​ តែ​កម្ពុជា​នៅ​មិន​ទាន់​មាន​បច្ចេកទេស​គ្រប់​គ្រាន់​ ដើម្បី​ធ្វើ​ឲ្យ​ក្លាយ​​ជា​វត្ថុ​មាន​តម្លៃ​លំដាប់​អន្តរជាតិ។

គួរ​ជម្រាប​បន្ថែម​ដែរ​ថា​ ពិព័រណ៍​គ្រឿង​អលង្ការ​ និង​ត្បូង​មាន​តម្លៃ​អន្តរជាតិ​-​កម្ពុជា ​លើក​ទី​៣​ មាន​រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ថ្ងៃ​ទី​ ១៥​ ដល់​ ១៨​ មិថុនា ​ឆ្នាំ​ ២០១៧៕

សូម​ទស្សនា​វីដេអូ

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម