កីឡាករ​លីគ​ចិន​សឹង​មួយ​តារាង​វាយ​គ្នា​ដោយសារ​ Oscar

  • 2017-06-19 08:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oscar ដែល​ផ្ទេរ​ពី​ Chelsea ទៅ​លេង​ឲ្យ​ Shanghai បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​មួយ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​គេ​ស្មើ​គ្នា​ ១-១​ ជាមួយ Guangzhou R&F។

Oscar

ក្នុង​ការ​ប្រកួត​លីគ​កំពូល​ចិន​ Chinese Super League ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ប្រជែង​គ្នា​យក​បាល់​លើ​ទីលាន​ រួច​ក៏​ព្យាយាម​ទាត់​បាល់​បុក​កីឡាករ​ក្រុម​គូ​ប្រជែង​​ចំនួន​២​លើក​​ធ្វើ​ឲ្យ​កីឡាករ​ទាំង​នោះ​​ផ្ទុះ​កំហឹង​ហើយ​រុញ​រូបគេ​ដួល​ទៅ​លើ​ទីលាន​។

ភ្លាម​ៗ​ក្រោយ Oscar ដួល​សមាជិក​​ក្រុម​ទាំង​សង​ខាង​បាន​ស្ទុះ​មក​វាយ​តប់​គ្នា​យ៉ាង​អានាធិបតេយ្យ​ហើយ​ជា​លទ្ធផល​អាជ្ញាកណ្ដាល​បាន​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ​អស់​២​នាក់​​៕

ចុចអាន៖

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី