កំពូល​កម្មវិធី​ទាំង ១៥ ត្រូវ​ចិត្ត​ស្ដូក​អ្នក​និយម​កាត់​ត​វីដេអូ

  • 2017-06-24 06:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​កាត់​ត​វីដេអូ​នៅ​ក្នុង​កុំព្យូទ័រ​មាន​កម្មវិធី​ប្រើប្រាស់​ជា​ច្រើន ចុះ​ខ្លួន​អ្នក​ផ្ទាល់​ តើ​ធ្លាប់​ស្គាល់​បាន​ប៉ុន្មាន​ហើយ? ថ្ងៃនេះ Sabay បង្ហាញ​នូវ​ ១៥ កម្មវិធី​ ដែល​ក្នុង​នោះ​មាន​ទាំង​ដាក់​លក់ និង​មួយ​ចំនួន​ទៀត​អាច​ទាញ​យក​បាន​ Free ។

១.AVS Video Editor:

សូម​ណែនាំ​ថា​នេះ គឺ​ជា​ជម្រើស​ទី ១ ងាយ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ដំបូងៗ​ក្នុង​ការ​កាត់​ត​វីដេអូ​លើ​កុំព្យូទ័រ​ប្រើប្រាស់​ Windows ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ Online Media Tecnologies ដែល​មាន​ការ​គាំទ្រ​ទាំង​ប្រភេទ​វីដេអូ Blu-ray ហើយ​អាច​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ការ​ចែក​រំលែក​វីដេអូ​ទៅ​កាន់​បណ្ដាញ​សង្គម​ដោយ​ស្វ័យប្រវត្តិ។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: AVI, MP4, MKV, FLV, AMV, 3GP, MPG, DAT, VCD ជា​ដើម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: AVI, MP4, WMV, SWF, FLV, MPG ជា​ដើម

-តម្លៃ: គ្រប់​កម្មវិធី​ទាំង​អស់​ពី AVS ដាក់​លក់​ជា​កញ្ចប់​​ក្នុង​តម្លៃ ៥៩ ដុល្លារ តែ​បើ​ប្រើ​ជា​លក្ខណៈ Trail មិន​កំណត់​ចំនួន​ថ្ងៃ​ទេ

-លក្ខណៈ​ពិសេស: HD Support, Non-destructive Editing, Single Video Track, Dual Audio track

​​​២.Adobe Premier Pro:

កម្មវិធី​កាត់​ត​វីដេអូ​នេះ គាំទ្រ​ទាំង​នៅ​លើ​ប្រព័ន្ធ Windows និង​ Mac ។ អាច​ធ្វើ​ការ​កែច្នៃ​វីដេអូ​ជាមួយ​មុខងារ​បន្ថែម​ ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ After Effects និង​ Photoshop ។

-គាំទ្រ​ប្រព័ន្ធ: Windows, Mac និង​ Cloud

-គាំទ្រ​ឯកសារ: សឹង​តែ​ទាំង​អស់​នៃ​ទម្រង់​ឯកសារ​ពេញ​និយម

**-តម្លៃ:**ដាក់​លក់​តែ​មាន​ប្រភេទ​ផ្សេង​គ្នា តម្លៃ​ទៅ​តាម​កញ្ចប់

-លក្ខណៈ​ពិសេស: HD Support, Multi Track editing, storyboard mode, unlimited audio, video tracks, linear timecode display និង NDE ។

៣.Final Cut Pro:

កម្មវិធី​នេះ ​បាន​ជួយ​ផលិតករ​ភាព​យន្ត​ក្នុង​ការ​កាត់​ត​ចេញ​ជា​រឿង​ ២ រួម​មាន​ ​The Social Network និង​ The Girl with the Dragon Tattoo ។ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Apple Inc ម្ល៉ោះ​ហើយ​បើ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ Mac ច្បាស់​ណាស់​ថា​កម្មវិធី​នេះ​​ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក។

-គាំទ្រ​ប្រព័ន្ធ: Macintosh -គាំទ្រ​ឯកសារ​ទាញ​ចូល: គ្រប់​ទម្រង់​ឯកសារ​ឱ្យ​តែ​គាំទ្រ​ជាមួយ​ QuickTime -គាំទ្រ​ឯកសារ​ទាញ​ចេញ: គ្រប់​ទម្រង់​ឯកសារ​ឱ្យ​តែ​គាំទ្រ​ជាមួយ​ QuickTime -តម្លៃ: ២៩៩ ដុល្លារ -លក្ខណៈ​ពិសេស: HD Support, Non-destructive editing, storyboard mode, កែ​លើស​ពី ៩៩ វីដេអូ​និង​សម្លេង

៤.Sony Vegas Movie Studio:

​បើ​អ្នក​មាន​កម្លាំង​ម៉ាស៊ីន​តូច​ល្មម មិន​ជា​ធំ​ពេក កម្មវិធី​មួយ​នេះ​អាច​ជា​ជម្រើស​សម្រាប់​អ្នក​បាន ដោយ​វា​អាច​គាំទ្រ​ទាំង​អស់​នូវ​មុខងារ​មួយ​ចំនួន​ដូច​កម្មវិធី​ដទៃ​ដែរ ហើយ​អាច​គាំទ្រ​តែ​ប្រព័ន្ធ Windows មួយ​គត់។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: MP4, AVI, WAV, WMV, QuickTime, MPEG-4 ជាដើម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: AVI, MP4, MPEG-4, WMV, WAV ជា​ដើម

-តម្លៃ: ៤៩,៩៥ ដុល្លារ (មាន​ជំនាន់ Trail អាច​ទាញ​យក)

៥.Lightworks:

យើង​ធ្លាប់​តែ​ឃើញ​កម្មវិធី​ខ្លះ​គាំទ្រ​តែ​ប្រព័ន្ធ​មួយ​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Lightworks គឺ​អាច​គាំទ្រ​បាន​ទាំង​នៅ​លើ​ Windows, OS X និង​ Linux ។ វា​មាន​មុខងារ​ស្តង់ដារ​ច្រើន អាច​និយាយ​ចូល​ជា​កម្មវិធី​រាង​ពិបាក​ប្រើ​បន្តិច​ដែរ។

-គាំទ្រ​ប្រព័ន្ធ: Windows, Mac OS, Linux

-គាំទ្រ​ឯកសារ​ទាញ​ចូល: គាំទ្រ​សឹង​គ្រប់​ឯកសារ​ទាំង​អស់​ជា​លក្ខណៈ HD

-គាំទ្រ​ឯកសារ​ទាញ​ចេញ: គាំទ្រ​សឹង​គ្រប់​ឯកសារ​ទាំង​អស់​ជា​លក្ខណៈ HD

-តម្លៃ: យើង​អាច​ទាញ​យក​ឥត​គិត​ថ្លៃ ប៉ុន្តែ​វា​ក៏​មាន​លក់​ក្នុង​ជំនាន់ Pro Version ផង​ដែរ

-លក្ខណៈ​ពិសេស: HD Support, Non-destructive editing, storyboard mode, unlimited video tracks និង audio tracks, Linear timecode display ។

៦.SONY Vegas Pro:

នរណា​មិន​ស្គាល់​ឈ្មោះ​កម្មវិធី​មួយ​នេះ យើង​អាច​ហៅ​វា​ជា​រៀម​ច្បង​របស់​ SONY Vegas Movie Studio ។​ អ្នក​ប្រើប្រាស់​អាជីព​ក្នុង​ការ​កាត់​ត​វីដេអូ​ រៀប​អាពាហ៍ពិពាហ៍​ប្រាកដ​ជា​ប្រើ​នូវ​កម្មវិធី​នេះ។​​គាំទ្រ​ទាំង​វីដេអូ​ 4K ដែល​កម្មវិធី​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន។ ​ ​​-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: AVI, MP4, WMV, WMA, OMA, OGG, AAF, AIF ជា​ដើម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: MP4, WAV, WMV, MVC, MP3 ជា​ដើម

-តម្លៃ: ៥៩៩,៩៥ ដុល្លារ (ប៉ុន្តែ​វា​ក៏​មាន​លក់​ក្នុង​ជំនាន់ Trail Verson ផង​ដែរ)

-លក្ខណៈ​ពិសេស: HD Support, Non-destructive editing, unlimited video & audio tracks, linear timecode display ។

៧.Cinelerra:

កម្មវិធី​នេះ​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើ Linux ហើយ​សរសេរ​ឡើង​ក្នុង​កម្មវិធី C++ ។ ទោះ​បី​មាន​ផ្ទៃ​ UI ធម្មតា ប៉ុន្តែ​យើង​មាន​សិទ្ធ​ប្រើប្រាស់​មុខងារ​ច្រើន ដែល​មាន​ស្តង់ដារ​ខ្ពស់។

-គាំទ្រ​ប្រព័ន្ធ: Linux

-គាំទ្រ​ឯកសារ​ទាញ​ចូល: គ្រប់​វីដេអូ​ទាំង​អស់ គាំទ្រ​ទាំង​ HD

-គាំទ្រ​ឯកសារ​ទាញ​ចេញ: គ្រប់​វីដេអូ​ទាំង​អស់ គាំទ្រ​ទាំង​ HD

-តម្លៃ: ឥត​គិត​ថ្លៃ

-លក្ខណៈ​ពិសេស: High Definition Support, Non-destructive editing, Multi Track editing, unlimited video និង audio tracks, linear timecode display។

៨.Pinnacle Studio:

កម្មវិធី​សម្រាប់​ប្រព័ន្ធ Windows មួយ​នេះ មាន​មុខងារ​សំខាន់​ខ្លះៗ​ដូច​ជា Drag និង Drop កែច្នៃ​វីដេអូ​ HD, កែច្នៃ​ Timeline បាន​ដល់ ៦, បង្កើត​ Title និង Overlay ដោយ​ខ្លួន​ឯង និង​មាន​កញ្ចប់​ Effect, Transition, Sound ជា​ច្រើន​មក​ជាមួយ។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: AVI, MVC, QuickTime, MKV, HDV ជាដើម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: DVD, MPEG-4, MP4, QuickTime, MKVនិង device-based platforms -តម្លៃ: ៥៩,៩៥ ដុល្លារ

-លក្ខណៈ​ពិសេស: High Definition Support, Non-destructive editing, Multi Track editing, unlimited video និង audio tracks, linear timecode display ។

៩.Corel VideoStudio:

កម្មវិធី​នេះ ស្ថិត​ក្រោម​អ្នក​បង្កើត​តែ​មួយ​នៃ​កម្មវិធី​រចនា​ក្រាហ្វិក CorelDraw ។ គាំទ្រ​ប្រព័ន្ធ Windows ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ទាញ​យក​ប្រើប្រាស់​ Free នោះ​ឡើយ ដែល​មុខងារ​សំខាន់ៗ​រួម​មាន កែ​ល្បឿន Variable របស់​វីដេអូ, ងាយ​ស្រួល​បង្កើត​ Overlay និង​ Title, មុខងារ DSLR Enlarged និង​ Stop-Motion ជាដើម។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: សឹង​គ្រប់​ឯកសារ​វីដេអូ​ទាំង​អស់ រួម​បញ្ចូល​ទាំង​របស់​ iPad, កាមេរ៉ា DSLR និង​ស្មាតហ្វូន

-គាំទ្រ​ឯកសារ​ទាញ​ចេញ: គាំទ្រ​សឹង​គ្រប់​ឯកសារ​វីដេអូ​ទាំង​អស់

-តម្លៃ: ៧៩,៩៩ ដុល្លារ

-លក្ខណៈ​ពិសេស: HD Support, Non-destructive editing, storyboard mode, 6 video tracks និង 4 audio tracks, linear timecode display។

១០.iMovie:

ជា​កម្មវិធី​បន្ទាប់​ដែល​បង្កើត​ឡើង​ដោយ​ Apple ផ្ទាល់ ហើយ​រមែង​មាន​ស្រាប់​នៅ​លើ​ឧបករណ៍ Mac ជា​ដើម។ យើង​អាច​ធ្វើ​ការ​កាត់​ត​វីដេអូ​យ៉ាង​ងាយ​ស្រួល ហើយ​គាំទ្រ​ ១០០ ភាគរយ ក្នុង​ការ​បញ្ជូន​វីដេអូ​ទៅ​កាន់​ iPhone,iPad និង iPod ។

-គាំទ្រ​ប្រព័ន្ធ: Mac និង iOS

-គាំទ្រ​ឯកសារ​ទាញ​ចូល: គាំទ្រ​វីដេអូ​ QuickTime និង​ឯកសារ​កម្រិត HD

-គាំទ្រ​ឯកសារ​ទាញ​ចេញ: គាំទ្រ​វីដេអូ​ QuickTime និង​ឯកសារ​កម្រិត HD

-តម្លៃ: ឥត​គិតថ្លៃ

-លក្ខណៈ​ពិសេស: NDE, HD Support, 2 video tracks និង 4 audio tracks, linear timecode display និង storyboard mode។

១១.Pitivi:

ជា​កម្មវិធី​គាំទ្រ​តែ​នៅ​លើ​ប្រព័ន្ធ Linux ប៉ុន្តែ​មាន​បញ្ចូល​នូវ​រាប់​រយ​នៃ​ Transition, Filters និង Effects ។ គាំទ្រ​ការ​ប្រើប្រាស់​ក្នុង​ទម្រង់​ច្រើន​ភាសា។

-គាំទ្រ​ប្រព័ន្ធ: Linux

-គាំទ្រ​ឯកសារ​ទាញ​ចូល: គាំទ្រ​គ្រប់​ឯកសារ​វីដេអូ​កំពុង​ពេញ​និយម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: គាំទ្រ​គ្រប់​ឯកសារ​វីដេអូ​កំពុង​ពេញ​និយម

-តម្លៃ: ឥត​គិត​ថ្លៃ

-លក្ខណៈ​ពិសេស: HD Support, NDE, Multi Track editing, unlimited video និង audio tracks, និង linear timecode display។

១២.CyberLink PowerDirector:

PowerDirector បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន CyberLink ដែល​មក​ជាមួយ​នូវ​ UI ធម្មតា។ លក្ខណៈ​ពិសេស​មួយ គឺ​ងាយ​ស្រួល​ដល់​អ្នក​ប្រើ អាច​ធ្វើ​ការ​កាត់​ត​វីដេអូ​នៅ​គ្រប់​ទី​កន្លែង​ មិន​ត្រឹម​តែ​មាន​កុំព្យូទ័រ​ឫ​អត់​នោះ​ទេ ព្រោះ​យើង​អាច​ប្រើ​បាន​ទាំង​នៅ​លើ​ស្មាតហ្វូន។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​ទាញ​ចូល: FLV, AVI, 3GP, AVI, DAT, WMV, MPEG-4, MP4 ជាដើម

-គាំទ្រ​ឯកសារ​ទាញ​ចេញ: MVC, MPEG-4, MKV, WMV, QuickTime ជាដើម

-តម្លៃ: ៧៤,៩៩ ដុល្លារ

-លក្ខណៈ​ពិសេស: High Definition support, NDE, 100 audio and video tracks, linear timecode display និង storyboard mode។

១៣.Kdenlive:

គាំទ្រ​លើ​ប្រព័ន្ធ Linux, FreeBSD និង Mac OS X ។ មុខងារ​របស់​កម្មវិធី​នេះ មាន​លក្ខណៈ​មិន​ខុស​ពី​កម្មវិធី​ដទៃៗ ខាង​លើ​ទៀត​នោះ​ទេ។

-គាំទ្រ​ប្រព័ន្ធ: FreeBSD, Mac និង Linux

-គាំទ្រ​ឯកសារ​: MPEG2, MP4 និង​ឯកសារ​ពេញ​និយម​ផ្សេង​ទៀត

-តម្លៃ: ឥត​គិត​ថ្លៃ

-លក្ខណៈ​ពិសេស: HD Support, storyboard mode, 2 video tracks និង 4 audio tracks, linear timecode display, NDE។

១៤.ivsEdits:

​បើ​អ្នក​កំពុង​សម្លឹង​មើល​កម្មវិធី​កាត់​ត​វីដេអូ​ឥត​គិត​ថ្លៃ​សម្រាប់​ Windows នេះ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក។ ជា​កម្មវិធី​កាត់​ត​ធម្មតាៗ ពុំ​មាន​មុខងារ​ច្រើន​ដូច​កម្មវិធី​លក់​នោះ​ឡើយ។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​: គ្រប់​ឯកសារ​វីដេអូ​ពេញ​និយម​ទាំង​អស់

-តម្លៃ: ឥត​គិត​ថ្លៃ

១៥.Windows Movie Maker:

កម្មវិធី​នេះ គឺ​សាមញ្ញ​មែន​ទែន ត្រឹម​ម៉ាស៊ីន​កម្លាំង​តូច​ៗ ក៏​អាច​ប្រើប្រាស់​បាន​យ៉ាង​រលូន ព្រោះ​វា​គ្រាន់​តែ​មាន​មុខងារ​មួយ​ចំនួន​ដូច​ជា​បញ្ចូល Transition, សម្លេង និង​ទាញ​ចេញ​ប៉ុណ្ណឹង​ឯង។

-គាំទ្រ​ប្រព័ន្ធ: Windows

-គាំទ្រ​ឯកសារ​: គាំទ្រ​រាល់​ឯកសារ​ពេញ​និយម​ទាំង​អស់

-តម្លៃ: ឥត​គិត​ថ្លៃ

-លក្ខណៈ​ពិសេស: HD Support, Storyboard Mode, 1 video track និង 2 audio tracks, linear timecode display ។​

ចុចអាន៖

ប្រភព៖ BeeBom   ប្រែសម្រួល ៖ កៅ រក្សា

អត្ថបទថ្មី