ផលិតកម្ម Rock ផ្ដល់ឱកាសដល់យុវវ័យសរសេររឿងដុំនិងភាគ
- 2017-06-29 07:20:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្ម Rock ផ្ដល់ឱកាសដល់យុវវ័យសរសេររឿងដុំនិងភាគ
ចន្លោះមិនឃើញ
កម្មវិធី "ប្រកួតប្រជែងអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំ២០១៧" របស់ផលិតកម្ម Rock បានឈានចូលដល់ដំណាក់កាលទី២ហើយ ដោយអ្នកទទួលជយលាភីនឹងក្លាយជាអ្នកនិពន្ធរឿងភាគនិងដុំសម្រាប់ផលិតកម្មតែម្ដង។
លោក យឹម សុសត្យា បានលើកឡើងថានេះជាកម្មវិធីលើកកម្ពស់ការតែងនិពន្ធលើកដំបូងបង្អស់នៅកម្ពុជារបស់ផលិតកម្ម Rock ដោយចង់ឲ្យយុវវ័យកម្ពុជាទាំងអស់មានឱកាសបញ្ចេញស្នាដៃរបស់ខ្លួន។ "យុវវ័យមានលទ្ធភាពសរសេរហើយតែមិនដឹងបង្ហាញនៅទីណា ពេលនេះពួកយើងផ្ដល់ឱកាសឲ្យពួកគាត់ក្នុងការបញ្ចេញស្នាដៃ" លោកបន្ថែម។
ចំណែកឯផលិតករនិងជាអ្នកដឹកនាំរឿង ហួត ស៊ីថន បាននិយាយថាប្រទេសកម្ពុជាកំពុងតែត្រូវការធនធានមនុស្សជាពិសេសគឺយុវវ័យឲ្យចូលរួមផ្នែកតែងនិពន្ធក្នុងវិស័យភាពយន្តដុំនិងវីដេអូភាគ។ "ជាក់ស្ដែងបេក្ខជនឈ្នះក្នុងកម្មវិធី សាច់រឿងគាត់នឹងត្រូវថតជាភាពយន្តសម្រាប់ផលិតកម្ម Rock តែម្ដង" លោកបញ្ជាក់។
សម្រាប់កញ្ញា ស៊ា រស្មី អ្នកនិពន្ធរឿង "ខូចចិត្តអាជីព" បានបញ្ជាក់បន្ថែមថាបេក្ខភាពទាំងអស់ត្រូវឆ្លងកាត់ការដាក់ពិន្ទុ២ដំណាក់កាលមុននឹងឈានដល់ការលើកពាន ទី១. ទៅលើសាច់រឿង និងទី២ ទៅលើបេក្ខជនចូលរួមផ្ទាល់។ កញ្ញាបន្តថា សម្រាប់ចំណុចទី១ទាក់ទងនឹងសាច់រឿង មានចំណុចតូចៗចំនួន៥នៅក្នុងនោះសម្រាប់វាយតម្លៃគឺ ទៅលើចំណងជើងរឿង ប្រធានបទរឿង ចំណោទបញ្ហានិងដំណោះស្រាយ គំនិតច្នៃប្រឌិត និងឃ្លាសន្ទនាក្នុងសាច់រឿង ចំណែកឯចំណុចទី២ទាក់ទងនឹង បេក្ខជន គឺមាន៣ចំណុចសម្រាប់ដាក់ពិន្ទុ ទី១តិចនិកក្នុងការពន្យល់ កម្រិតវប្បធម៌ និង ស្នាដៃកន្លងមករបស់បេក្ខជន៕
ចុចអាន៖ព័ត៌មានពាក់ព័ន្ធជាមួយផលិតកម្ម Rock
ចុចអាន៖ព័ត៌មានតែងនិពន្ធ
ចុចអាន៖ទឹម រដ្ឋា ល្បីមាននិស្ស័យជាមួយបុរសបរទេស ចុះប្រុសខ្មែរវិញនាងធ្លាប់មានអត់?