បើ​មិន​ចង់​ខក​ចិត្ត ទិញ​មិន​ស្តាយ​លុយ នេះអ្វី​ត្រូវ​ដឹង​ពេល​ទៅ​រក​ទិញ​កាមេរ៉ានៅហាង

  • 2017-07-13 02:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ចាំបាច់​នៃ​ការ​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​គឺ​ជា​រឿង​ដែល​បុគ្គល​សម័យ​បច្ចេកវិទ្យា​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ ​DSLR​ ​ម៉ូដែល​ណា​មក​ប្រើប្រាស់​ ​ខណៈ​វត្តមាន​របស់​ពួក​វា​មាន​ច្រើន​សន្ធឹកសន្ធាប់។ ដូច​នេះ​ចំណុច​ងាយៗ​ដែល​ត្រូវ​មើល​ដំបូង​មុន​ទិញ​កាមេរ៉ា​ ​មាន​ដូច​ជា ៖

១)​ ​ប្រភេទ​ ​Sensor

Sensor​ ​របស់​ ​DSLR​ ​មាន​ចែក​ជា​ ​២​ ​គឺ​ប្រភេទ​ ​Full Frame​ ​ដែល​ចាប់​រូប​បាន​ទូលាយ​ ​មាន​តម្លៃ​ថ្លៃ​ ​និង​ប្រភេទ​ ​APS-C​ ​ឬ​ ​Crop Sensor​ ​ដែល​ចាប់​រូបភាព​ផ្ទៃ​តូច​ ​មាន​តម្លៃ​ធូរ​ថ្លៃ។

២)​ ​ទំហំ​ ​Megapixel

ទំហំ​ ​Megapixel​ ​គឺ​ទាក់ទង​នឹង​គុណភាព​រូប​ ​ហើយ​សម្រាប់​ការ​ប្រើ​ ​DSLR​ ​ថត​រូប​ធម្មតា​គួរ​ជ្រើស​មេហ្គាភិចសែល​ចន្លោះ​ពី​ ​១៦​ ​ដល់​ ​២៤,២​ ​ឬ​ដល់​ជាង​ ​៤០​ ​មេហ្គាភិចសែល​ ​សម្រាប់​ការ​ថត​បោះពុម្ព​លើ​ផ្ទាំង​ធំៗ។

៣)​ ​ថត​វីដេអូ​

ប្រសិន​បើ​អ្នក​មាន​បំណង​ថត វីដេអូ​ដែរ​ ​អ្នក​គួរ​ពិនិត្យ​មើល​សមត្ថភាព​ថត​វីដេអូ​របស់​កាមេរ៉ា​ ​ដែល​មាន​ដូច​ជា​កម្រិត​ ​Full HD 1080p, 720p​ ​ហើយ​កាមេរ៉ា​ខ្លះ​ដល់​កម្រិត​ ​4K​ ​ដែល​មាន​ពណ៌​ច្បាស់​ត្រជាក់​ភ្នែក​ដូច​ធម្មជាតិ​ពិតៗ។

៤)​ ​Modes និង Editing Features

កាមេរ៉ា​ ​DSLR​ ​មាន​ ​Modes​ ​ជា​ច្រើន​ដូចជា​ ​Action, Night, Landscape, Portrait, Panorama, Scene Intelligent Auto, Food ឬ​ ​Guide​ ​ដោយ​អាស្រ័យ​លើ​ម៉ូដែល​កាមេរ៉ា​ ​ហើយ​មុខងារ​ទាំង​នោះ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ដាក់​ពណ៌​ ​និង​ពន្លឺ​ដល់​រូបភាព​ដោយ​ស្វ័យប្រវត្តិ។

៥)​ ​Lens

កាមេរ៉ា​ខ្លះ​ ​គឺ​ពិបាក​រក​ ​Lens​ ​ជា​ពិសេស​ប្រភេទ​ ​Mirrorless​ ​ហើយ​ ​Lens​ ​របស់​ពួក​វា​ក៏​បាន​តម្លៃ​ថ្លៃ​ ​ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ប្រើ​ជា​មួយ​ ​Lens​ ​តម្លៃ​សមរម្យ​ម៉ាក​ផ្សេងៗ​ដែល​តម្រូវ​បន្ថែម​ប្រើ​ជើង​បន្ត​ ​(Adapter)។

៦)​ ​តួ​ខ្លួន​ ​និង​អេក្រង់​កាមេរ៉ា

កាមេរ៉ា​ ​DSLR​ ​ខ្លះ​មាន​អេក្រង់​ ​LCD​ ​សម្រាប់​មើល​រូបភាព​ ​ហើយ​ខ្លះ​ទៀត​អាច​បត់​បាន​ដែល​ងាយ​ថត​គ្រប់​កាលៈទេសៈ​ទាំង​រូប​សន្លឹក​ ​និង​វីដេអូ​ ​ហើយ​ស្ទើរ​តែ​គ្រប់​ ​DSLR​ ​មាន​តួខ្លួន​ស្រដៀង​គ្នា​ ​ខុស​តែ​ប្រភេទ​ ​Mirrorless​ ​និង​ប្រភេទ​ ​Film 35mm៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ makeuseof   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី