ឆ្ងល់​ឥឡូវ​មាន​ចម្លើយ​ហើយ ទូរទស្សន៍​​មួយអាច​​ប្រើបាន​យូរ​​​ប៉ុណ្ណា?

  • 2017-07-11 01:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ថ្មី​ៗ​ជា​ច្រើន​ម៉ូដែល​ត្រូវ​គេ​ចេញ​លក់​ស្ទើរ​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ ប្រើប្រាស់​ទូរទស្សន៍​កាន់​ឆ្នាំ​ ​ដែល​​​អ្នក​​ខ្លះ​ក៏​ឆ្ងល់​ទូរទស្សន៍​មួយ​​អាច​ប្រើ​បាន​យូរ​ប៉ុណ្ណា?

ជីវិត​របស់​ទូរទស្សន៍​ ​គឺ​គិត​អាស្រ័យ​លើ​ចំនួន​ម៉ោង​នៃ​ការ​ប្រើប្រាស់​ ​ដែល​ក្នុង​ភាសា​បច្ចេកទេស​ហៅថា​ ​"Lifespan"​ ​ហើយ​ជា​ទូទៅ​ទូរទស្សន៍​មួយ​គ្រឿង​អាច​ដំណើរការ​បាន​ចន្លោះ​ ​១០​ ​ម៉ឺន​ ​ដល់​ ​២០​ ​ម៉ឺន​ម៉ោង​ ​ប៉ុន្តែ​ពេល​ប្រើ​ត្រឹម​ ​៥​ ​ម៉ឺន​ ​ដល់​ ​១០​ ​ម៉ឺន​ម៉ោង​ ​ទូរទស្សន៍​នឹង​ធ្លាក់​គុណភាព​ពន្លឺ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ ​”Half brightness”

ស្ថិត​ក្នុង​ដំណាក់កាល​ ​”Half brightness”​ ​ទូរទស្សន៍​មិន​ត្រឹម​ធ្លាក់​ពន្លឺ​នោះ​ទេ​ ​គឺ​គុណភាព​ពណ៌​ក៏​ធ្លាក់​ចុះ​ ​ហើយ​អាច​ស៊ី​ភ្លើង​ខ្លាំង​ជាង​បទដ្ឋាន​កំណត់​របស់​ពួក​វា។

បច្ចេកវិទ្យា​ទូរទស្សន៍​មាន​បែងចែក​ជា​ច្រើន​ ​ដែល​មាន​ដូច​ជា​ប្រភេទ​ ​Plasma, LCD, LED, OLED​ ​និង​ ​UHD​ ​ខណៈ​ប្រភេទ​ ​Plasma​ ​តម្លៃ​ធូរ​ថ្លៃ​ ​មាន​ ​"Lifespan”​ ​វែង​ជាង​គេ​ ​ប៉ុន្តែ​ស៊ី​ភ្លើង​ច្រើន​ជាង​ប្រភេទ​ផ្សេង​ ​ហើយ​ ​UHD​ ​បង្ហាញ​រូប​ច្បាស់​បំផុត​ ​តែ​តម្លៃ​ក៏​ខ្ពស់​ណាស់​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេច Like Page Sabay News Technology

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ