ឆែក​ភ្លាម​ដឹង​ភ្លាម! កាស iPhone ​អ្នក​កំពុង​ប្រើ​ក្លែង​ក្លាយ​ ឬ ហ្សីន

  • 2017-07-11 01:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​នេះ​នៅ​លើ​ទីផ្សារ​ទាំង​ក្នុង​ស្រុក​ និង បរទេស​មាន​ការ​និយម​លក់​កាស​ iPhone ជា​ច្រើន​ ដោយ​មាន​ទាំង​កាស​ប្រភេទ​ Original ដែល​មាន​តម្លៃ​ថ្លៃ និង កាស​ក្លែង​ក្លាយ​តម្លៃ​ធូរ​ថ្លៃ។ ផលិតផល​ទាំង​ពីរ​បើ​មើល​មួយ​ភ្លែត​មិន​អាច​បែង​ចែក​ថា​មួយ​ណា​ក្លែង​ក្លាយ​ និង មួយ​ណា​ពិត​ប្រាកដ​បាន​ឡើយ។ ប៉ុន្តែ​បើ​លើ​ ៤ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម​អ្នក​នឹង​ដឹង​ភ្លាម​ថា​កាស​ iPhone ដែល​អ្នក​កំពុង​ប្រើ ឬ រៀប​នឹង​ទិញ ជា​កាស​ពិត ឬ ក្លែង​ក្លាយ៖

១. មើល​ប្រអប់

បញ្ជាក់​ថា​វិធី​នេះ​អាច​ធ្វើ​បាន​តែ​ជា​មួយ​កាស​ iPhone ក្លែង​ក្លាយ​ដែល​មាន​ប្រអប់​ប៉ុណ្ណោះ។ ចំពោះ​ប្រអប់​កាស​ iPhone ពិត​មាន​សភាព​រលោង និង ភ្លឺ ប្រសិន​បើ​ដាក់​វា​នៅ​ក្រោម​​ពន្លឺ​ភ្លើង​អ្នក​នឹង​អាច​ដឹង​បាន​យ៉ាង​ងាយ​ថា​ប្រអប់​កាស​ពិត​ ឬ ក្លែង​ក្លាយ។ ប្រអប់​កាស​ពិត​មិន​មាន​ស្រមោល​ខ្មៅៗ​ឡើយ​ពេល​ស្ថិត​ក្រោម​ពន្លឺ​ភ្លើង។

​​​​២. ផ្ទៀង​ស្ដាប់​សំឡេង​ពេល​ចុច

កាស​ iPhone ពិត​ត្រូវ​បាន​រចនា​ឡើង​ដោយ​ឮ​សំឡេង​ កឹកៗ​ ពេល​ចុច​ប៊ូតុង​ណា​មួយ។ មិន​តែ​ប៉ុណ្ណោះ​ចន្លោះ​រវាង​បន្ទះ​ជ័រ​​ទាំង​ពីរ​នៃ​កាស​ពិត ​គឺ​ស្ដើង​ជាង​ចន្លោះ​នៃ​កាស​ក្លែង​ក្លាយ។

៣. ពិនិត្យ​រន្ធ​បាស

រន្ធ​បាស​លើ​កាស iPhone រចនា​ឡើង​ដើម្បី​អាច​បញ្ចេញ​សំឡេង​បាស​បាន​ពីរោះ​រណ្ដំ​ពេល​ស្ដាប់។ ប្រសិន​បើ​យក​ម្រាម​ដៃ​បាំង​រន្ធ​​បាស​​នេះ​ នោះ​សំឡេង​បាស​លើ​ខ្សោយ​តាម​ហ្នឹង។ ចំពោះ​កាស​ក្លែង​ក្លាយ​វិញ​ រន្ធ​បាស​នេះ​មាន​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ។

៤. ឆែក​មើល​កម្រិត​ភ្លឺ​នៃ​កាស

ពេល​យក​ពន្លឺ​ភ្លើង​មក​ចាំង​កាស​ពិត​ប្រាកដ​គឺ​មិន​ឃើញ​ពន្លឺ​ឆ្លុះ​ចាំង​នោះ​ទេ ប៉ុន្តែ​បើ​កាស​ក្លែង​ក្លាយ​ពេល​ចាំង​ទៅ​ឃើញ​គ្រឿង​ក្នុង​ស្ទើរ​ច្បាស់​ក្រឡែត។ ចំពោះ​កាស​ iPhone ពិត​បាន​​រចនា​​ផ្នែក​ខាង​ក្នុង​រាង​ស្មុគស្មាញ​ដើម្បី​អាច​បញ្ចេញ​សំឡេង​បាស​បាន​ពីរោះ​ល្អ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​វា​មាន​កម្រាស់​ក្រាស៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ ETradeSupply   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម