ទោះចូលនិវត្តន៍ តែ LAHM ត្រូវបោះឆ្នោតជាកីឡាករអាល្លឺម៉ង់ល្អបំផុត
- 2017-07-24 04:11:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះចូលនិវត្តន៍ តែ LAHM ត្រូវបោះឆ្នោតជាកីឡាករអាល្លឺម៉ង់ល្អបំផុត
ចន្លោះមិនឃើញ
Philipp Lahm ត្រូវបានបោះឆ្នោតជាកីឡាករអាល្លឺម៉ង់ល្អបំផុតប្រចាំឆ្នាំ២០១៧ នេះបើទោះជាចូលនិវត្តន៍ទៅហើយក្ដី។
អតីតប្រធានក្រុម Bayern Munich បានព្យួរស្បែកជើងកាលពីខែឧសភាក្រោយឈ្នះ Bundesliga ៨ដង, DFB-Pokal ៦ដង, Champions League ម្ដងនៅក្នុងអាជីពបាល់ទាត់។ ការបោះឆ្នោតពានរង្វាន់ខាងលើគឺធ្វើឡើងដោយអ្នកកាសែតកីឡារបស់ប្រទេសអាល្លឺម៉ង់។
Lahm បាននិយាយដោយឈ្នះពាន German player of the year ជាលើកដំបូង និងជាលើកចុងក្រោយថា៖ "វាពិតជាកិត្តិយសមួយ ហើយខ្ញុំរីករាយបំផុតដែលបានឈ្នះពាននេះ។ ប្រហែលជាអ្នកកាសែតទាំងនោះបានតាមដានការលេងពេញមួយអាជីពរបស់ខ្ញុំ"៕