ការ​លំបាក​ធំៗ​២ ក្នុង​ការ​ផលិត​រឿង​ "សិសិររដូវ​ក្នុង​បេះដូង" ដែល​គ្រប់​គ្នា​រង់​ចាំ​ទស្សនា

  • 2017-08-22 05:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​ភាគ​ខ្មែរ​ដំបូង​របស់​ផលិតកម្ម​ហង្សមាស​ "សិសិររដូវ​ក្នុង​បេះដូង" គឺ​ជា​រឿង​ភាគ​ខ្នាត​ធំ​មួយ​ដែល​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​ខ្មែរ​​ ពិសេស​មិត្តៗ​យុវវ័យ​កំពុង​រង់​ចាំ​ទស្សនា។ តាម​រយៈ​កិច្ច​សម្ភាស​ផ្ទាល់​ជា​មួយ​អ្នក​ដឹក​នាំ​​ ថ្ងៃ​ Sabay នឹង​លើក​យក​ដំណើរ​ការ និង​ភាព​លំបាក​ធំៗ​២​​ក្នុង​ការ​ផលិត​ភាព​យន្ត​នេះ។

លោក​ ខាំ ភូរិ ដែល​ជា​ដឹក​នាំ​រឿង​នេះ​ផ្ទាល់​បាន​លើក​ឡើង​ថា៖ "បើ​និយាយ​ពី​ផល​លំបាក​ក្នុង​ការ​ផលិត​រឿង​នេះ​វា​ច្រើន គឺ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ។ ហើយ​អ្នក​ដែល​ពិបាក​ជាង​គេ​គឺ​ក្រុម​ការងារ​ផលិត"។ ​

ផល​លំបាក​ទី​១​ដំបូង​បំផុត​នោះ គឺ​​ពេល​វេលា​។ លោក​ប្រាប់​​ថា ក្រុម​ការងារ​គ្មាន​ពេល​សម្រាក​ឡើយ​​ ដោយ​ក្រុម​លោក​មាន​គ្នា​ច្រើន ដូច្នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីតាំង​ និង​រៀប​ចំ​កន្លែង​ថត​នៅ​ខេត្ត​កោះ​កុង។

សម្ភារៈ​ជា​ច្រើន​ដែល​ត្រូវ​ដាក់​​ពី​ភ្នំពេញ​ទៅ ដូច្នេះ​ក្រុម​ការងារ​ទាំង​អស់​ត្រូវ​​ងើប​តាំង​ពី​ម៉ោង១ទាប​ភ្លឺ ​ដើម្បី​រៀប​ចំ​​ ហើយ​ត្រូវ​ថត​ដល់​ម៉ោង​១០ ទៅ​១១​យប់​ទៀត​។ លើស​ពី​នេះ ​ពួក​គេ​ត្រូវ​ចំណាយ​ពេល​ប្រជុំ​​សម្រាប់​រៀប​ផែន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត​។ ​​

ចំណែក​ឯ​ផលវិបាក​ទី​២​នោះ​​ ​ការ​អាក់អន់ចិត្ត​​។ ជា​ធម្មតា​ ពេល​ធ្វើ​ការងារ​ហត់​គឺ​ធ្វើ​ឲ្យ​ក្រុម​ការងារ​មាន​ការ​បាក់​កម្លាំង​ហើយ​ខ្លះ​ក៏​អន់​ចិត្ត​ រហូត​ដល់​មាន​អ្នក​​ខ្លះ​និយាយ​ថា​ "ធ្វើ​មួយ​រឿង​នេះ​ហើយ​ចង់​រាង​ហើយ" តែ​ពេល​​សម្រេច​លទ្ធផល​ឃើញ​ថា​​ល្អ រឿង​អន់​ចិត្ត​ និង​ភាព​ហត់​នឿយ​ទាំង​នោះ​​​ក៏បាន​រសាយ​ ហើយ​ពួក​គេ​ក៏​​រីករាយ​ជា​មួយ​លទ្ធផល​នេះ។ លោក ភូរិ ថ្លែង។

"សិសិររដូវ​ក្នុង​បេះ​ដូង" ​ចំណាយ​ពេល​រៀប​ចំ​ និង​ថត​សរុប​ជិត​១​ឆ្នាំ​។ ពេល​នេះ​​ រឿង​ខាង​លើ​កំពុង​ដំណើរ​ការ​កាត់​ត បញ្ចូល​សំឡេង ដោយ​ក្រុម​ហ៊ុន​ Apsara Mera និង​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ Hang Meas HDTVនៅ​ពេល​ឆាប់ៗ​នេះ​៕

សកម្មភាពក្រុមការងារ៖

អាន៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី