របៀប​លុប​អ៊ីមែល​ម្ដង​ទាំងអស់​ចេញ​ពី​ ​Gmail​ ​ដែល​មិន​សូវ​មាន​អ្នក​ដឹង

  • 2017-09-06 02:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ចង់​លុប​រាល់​អ៊ីមែល​ដែល​មាន​ក្នុង​គណនី​ ​Gmail​ ​ដែរ​ឬ​ទេ​? ប្រហែល​អ្នក​ចង់​លុប​ចោល​រហូត​សម្រាប់​ការ​ប្រើប្រាស់​ថ្មី​ស្អាត​តែ​ម្ដង​ ឬ​ប្រហែល​ជា​អ្នក​ឲ្យ​អ៊ីមែល​នេះ​ទៅ​នរណា​ម្នាក់​ ឬ​ហេតុផល​ផ្សេងៗ​។ នេះ​ជា​ចំណុច​ពិសេស​សម្រាប់​ទាំង​ Gmail web client និង​ Gmail message។ សម្រាប់​ដំណើរការ​នេះ​អ្នក​នឹង​លុប​ជា​រៀង​រហូត​ដែល​មិន​អាច​ Undo​ បាន​ទេ​។ អ្នក​គួរ​តែ​ដឹង​ថា​ Gmail មាន​នូវ​សមត្ថភាព​រក្សា​ទុក​ទិន្នន័យ​ Gmail ធំ​ណាស់​ ហើយ​អ្នក​ប្រើប្រាស់​ភាគច្រើន​មាន​ហេតុផល​តិច​តួច​មែនទែន​ក្នុង​ការ​លុប​អ៊ីមែល​ពី​ Gmail របស់​ពួកគេ​។ ប្រសិនបើ​អ្នក​ចង់​លុប​នូវ​អ៊ីមែល​ចោល​ទាំងស្រុង​ក្នុង​ Gmail inbox អ្នក​អាច​ធ្វើ​បាន​តាម​រយៈ​ Google Mail web client ដែល​បង្ហាញ​នៅ​ខាងក្រោម​៖

របៀប​លុប​រាល់​អ៊ីមែល​ពី​គណនី​ Gmail

សូម​ចំណាំ​ថា​៖ រាល់​សារ​ដែល​មាន​ក្នុង​គណនី​របស់​អ្នក​នឹង​លុប​ចោល​ជា​រៀង​រហូត​ ហើយ​ប្រសិនបើ​អ្នក​លុប​រាល់​អ៊ីមែល​នោះ​ហើយ​ គ្មាន​វិធី​ដើម្បី​ទាញ​យក​មក​វិញ​នោះ​ទេ​។ ដូច្នេះ​ត្រូវ​ប្រាកដ​ខ្លួន​ឯង​ថា​ អ្នក​ពិត​ជា​មិន​ចង់​ឃើញ​សារ​ទាំង​នោះ​ក្នុង​ Gmail inbox របស់​អ្នក​។ ម្យ៉ាង​ទៀត​អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​មើល​គណនី​ដែល​អ្នក​ចង់​លុប​ឲ្យ​បាន​ច្បាស់​ ករណី​អ្នក​មាន​គណនី​ច្រើន​។

១. បើក​ Web Browser ណា​មួយ​លើ​កុំព្យូទ័រ​អ្នក​

២. ចូល​ទៅ​កាន់​ https://gmail.com ហើយ​ Login ដោយ​គណនី​ Gmail ដែល​អ្នក​ចង់​លុប​អ៊ីមែល​នោះ​

៣. ចុច​លើ​ប្រអប់​ Option មួយ​នៅ​ជិត​ខាង​លើ​នៃ​ Gmail inbox

៤. ជ្រើសរើស​ All ពី​បញ្ជី​ Selection ដើម្បី​ជ្រើសរើស​សារ​អ៊ីមែល​ទាំងអស់​នៅ​លើ​អេក្រង់​ Gmail

៥. រង់ចាំ​បន្តិច​ ​ហើយ​អ្នក​នឹង​ឃើញ​ Notification នៅ​ខាងលើ​អេក្រង់​ដោយ​និយាយ​ថា​ ​“All 50 conversations on this page are selected.” ជា​មួយ​នឹង​ជម្រើស​ទី​ពីរ​និយាយ​ថា​ “Select all (number of) conversations in inbox” ។ អ្នក​គួរ​ជ្រើសរើស​ជម្រើស​ទី​ពីរ​ដើម្បី​ Select គ្រប់​អ៊ីមែល​ទាំងអស់​ក្នុង​ Gmail inbox។

៦. ដូច្នេះ​រាល់​អ៊ីមែល​ត្រូវ​បាន​ Select ក្នុង​ Gmail ហើយ​អ្នក​ចុច​លើ​ប៊ូតុង​ Trash ដើម្បី​លុប​សារ​អ៊ីមែល​ទាំងអស់​នោះ​ពី​គណនី​ Gmail បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ osxdaily   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី