មួយ​កែង​របស់​ខ្សែ​ការពារ Spurs ធ្វើ​ឲ្យ​​​ Gotze វៀចធ្មេញ​

  • 2017-09-14 11:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​យប់​មិញ Mario Gotze របស់​ក្លឹប​ Borussia Dortmund បាន​រង​គ្រោះ​​វៀចធ្មេញ​មួយ​ចំនួន​ ​ក្រោយ​ត្រូវ​មួយ​កែង​ ពេញ​ទំហឹង​ពី​សំណាក់​ខ្សែ​ការពារ​របស់​ក្លឹប Tottenhem Hotspurs កីឡាករ Jan Vertonghen។  

លោក Peter Bosz គ្រូ​បង្វឹក​ក្លឹប Dortmund បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ "ធ្មេញ​ Gotzeបាន​វៀចហើយ​ត្រូវ​តែ​ជួប​ជាមួយ​គ្រួ​ពេទ្យ​ដើម្បី​ព្យាបាល"។ បុរស​វ័យ ៥៣​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "វា​មើល​ទៅ​មិន​ល្អ​សោះ។ ​ធ្មេញ​របស់​គេ​​មិន​ត្រង់​ជួរ​នោះ​ទេ បន្ទាប់​ពី​ត្រូវ​មួយ​កែង​។ វា​ធ្វើ​ឲ្យ​គេ​ ពិបាក​នឹង​និយាយ​ណាស់"។ ក្រោយ​រង​ការ​ប៉ះ​ទង្គិច​នេះ Gotze ត្រូវ​បាន​គេ​ឃើញ​មាន​ឈាម​ក្នុង​មាត់ ខណៈ​ខ្សែ​ការពារ Vertonghen របស់​ Spurs ទទួល​បាន​កាត​លឿង​ជា​លើក​ទី២ ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត។   ក្នុង​ការ​ប្រកួត​នេះ​ដែរ ក្លឹប​មាន់​ខ្នាយ​មាស Tottenhem Hotspurs បាន​យក​ឈ្នះ ក្លឹប Dortmund ក្នុង​លទ្ធផល ៣ ទល់​នឹង ១ នៅ​កីឡដ្ឋាន Wembley ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane រក​បាន ២គ្រាប់ ឯ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាង​​ត្បូង Heung-Min Son ក៏​បាន​បំប៉ោង​សំណាញ់​បាន​មួយ​គ្រាប់​ផង​ដែរ​ក្នុង​ការ​ប្រកួត​នេះ៕

 

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី