ខ្លាំង​ប៉ះខ្លាំង Koenigsegg​ ​ត្រៀម​ចេញ​រថយន្ត​កំពូលល្បឿន​​​ប្រជែង​ ​Bugatti Chiron

  • 2017-10-05 07:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ ​កំពូល​រថយន្ត​ស្ព័រ​របស់​បារាំង​ ​Bugatti​ ​បាន​ចេញ​នូវ​វីដេអូ​ដែល​បង្ហាញ​ថា​រថយន្ត​របស់​ពួក​គេ​ម៉ូដែល​ ​Chiron​ ​អាច​រត់​បាន​ជា​មួយ​សន្ទុះ​ពី​ ​០​ ​ដល់​ ​៤០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​ធ្លាក់​ពី​ ​៤០០​ ​មក​ ​០​ ​វិញ​ប្រើ​ពេល​ ​៤១,៩៦​ ​វិនាទី។

Bugatti​ Chiron

តែ​នៅ​ពេល​នេះ​ ​Koenigsegg​ ​ដែល​ជា​កំពូល​រថយន្ត​ប្រណាំង​របស់​ប្រទេស​ស៊ុយអែត​ ​ហាក់​បញ្ចេញ​នូវ​ចេតនា​ផ្លែផ្កា​ដល់​ ​Bugatti​ ​ជា​មួយ​នឹង​ការ​ផ្សាយ​ផ្ទាំង​រូបភាព​នៃ​ម៉ូដែល​ ​Agera RS​ ​របស់​ខ្លួន​ ​ដែល​មាន​រំលេច​ជា​មួយ​នឹង​ពាក្យ​ថា​ ​"0-400-OMG!”​ ​ហើយ​ផ្សាយ​ថា​រឿង​អស្ចារ្យ​នឹង​ចេញ​មក​ឆាប់​ៗ​។

Koenigsegg Agera RS​ ​ជា​ម៉ូដែល​លំដាប់​ខ្ពស់​ដែល​មាន​សមត្ថភាព​អាច​រត់​ក្នុង​ល្បឿន​ពី​ ​០​ ​ដល់​ ​៣០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​ធ្លាក់​ពី​ ​៣០០​ ​មក​ ​០​ ​ដោយ​ប្រើ​ពេល​ ​១៧,៩៥​ ​វិនាទី។ Agera RS​ ​ប្រើ​ម៉ាស៊ីន​ភ្លោះ​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​៨​ ​(V8)​ ​ចំណុះ​ ​៥,០​ ​លីត្រ​ ​កម្លាំង​ ​១ ៣៦០​ ​សេះ​ ​ហើយ​តម្លៃ​គឺ​ប្រមាណ​ជាង​ ​២​ ​លាន​ដុល្លារ៕

Koenigsegg Agera RS
Koenigsegg Agera RS
Koenigsegg Agera RS

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម