របៀប​បិទ​ផ្ទាំង​ ​Notification​ ​គេហទំព័រ​តាម​ ​Browser​ ​ល្បី​ៗ

  • 2017-10-11 03:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នៅ​លើ​ ​Browser​ ​គេហទំព័រ​មួយ​ចំនួន​ធំ​មាន​បង្ហាញ​ ​Notification​ ​សម្រាប់​ផ្ដល់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​ងាយ​ដឹង​ពី​វត្តមាន​ ​Contents​ ​ថ្មីៗ​ ​ហើយ​វា​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ក្នុង​ការ​បញ្ជូន​ ​Notification។ ប៉ុន្តែ​ប្រសិនបើ​មាន​ ​Notification​ ​មក​ច្រើន​ពេក​ ​ប្រាកដ​ជា​រំខាន​ ​និង​ចង់​បិទ​ចោល​ ​ដូច​នេះ​អ្នក​អាច​ពិនិត្យ​មើល​នូវ​វិធី​ខាងក្រោម​បាន​៖

  • លើ​កម្មវិធី​ ​Chrome

អ្នក​ចូល​ទៅ​កាន់​ ​Settings​ ​ដោយ​ចុច​លើ​ចំណុច​បី​គ្រាប់​ស្ទួន​គ្នា​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ > Settings ឬ​វាយ​បញ្ចូល​នូវ​ ​chrome://​settings​​ ​ក្នុង​ប្រអប់​ ​URL​ ​នៃ​កម្មវិធី​។ បន្ទាប់​មក​ជ្រើសរើស​នូវ​ ​Advanced > Privacy and Security > Content Settings​ ​>​ ​Notifications។ ក្នុង​ចំណុច​នេះ​ ​Google​ ​បាន​ណែនាំ​ឲ្យ​អ្នក​រក្សា​នូវ​ការ​ជ្រើសរើស​ផ្ទាំង​សម្រាប់​សួរ​មុន​ពេល​ទទួល​យក​ ​Notification​ ​“Ask Before Sending”​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បិទ​នៅ​រាល់​ ​Notifications​ ​តែម្ដង​ ​អ្នក​អាច​ចុច​អូស​ប៊ូតុង​ ​Slider​ ​ទៅ​ខាង​ស្ដាំ​ ​វា​នឹង​ប្ដូរ​ ​Setting​ ​ទៅ​ ​Blocked។

ក្នុង​ករណី​ដែល​អ្នក​ចង់​បិទ​នូវ​គេហទំព័រ​ណា​មួយ​ ​ឬ​ចង់​បើក​តែ​គេហទំព័រ​ណា​មួយ​សម្រាប់​ទទួល​យក​នូវ​ ​Notification អ្នក​អាច​ចុច​លើ​ ​Add​ ​នៅ​ក្រោម​ចំនុច Block (បិទ) ឬ Allow (បើក)​ ​លើ​ផ្ទាំង​​​ ​Notifications​។​ ​ប្រសិនបើ​អ្នក​ចង់​បើក​នូវ​ការ​ទទួល​យក​នូវ​ ​Notification​ ​ពី​គេហទំព័រ​ណា​មួយ​វិញ​ ​អ្នក​អាច​ចុច​លើ​ចំណុច​បី​ស្ទួន​គ្នា​ ​ដែល​នៅ​ជួរ​ជាមួយ​គ្នា​នៃ​គេហទំព័រ​អ្នក​ចង់​បើក​ក្រោម​ ​Block​ ​ហើយ​ជ្រើសរើស​ ​Allow។

បើ​យោង​តាម​ឯកសារ​ ​Google អ្នក​នឹង​មិន​ទទួល​នៅ​រាល់ ​Notifications​ នោះ​ទេ​ពេល​អ្នក​ប្រើប្រាស់ Browser ក្នុង​ទម្រង់ Incognito mode (ចុច​លើ​ចំណុច​បី​ស្ទួន​គ្នា​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ > New Incognito Window) ដែល​វា​មិន​រក្សា​ទុក​នូវ​រាល់​ព័ត៌មាន​ដែល​អ្នក​ប្រើប្រាស់​លើ Browser នោះ​ឡើយ​។

  • លើ​កម្មវិធី Internet Explorer

អ្នក​អាច​ចុច​លើ​ ​icon​ ​រូប​ ​Gear​ ​សម្រាប់​ ​Setting > ជ្រើសរើស​ប្រអប់​ ​Privacy > នៅ​ខាងក្រោម​ ​Pop-Up Blocker​ ​ចុច​លើ​ប្រអប់​នៅ​មុខ​ ​Turn on Pop-Up Blocker​ ​ដើម្បី​បើក​។​ ​ជា​ធម្មតា​ ​Microsoft​ ​នឹង​បង្ហាញ​នូវ​ ​Notification bar​ ​ពេល​ ​Pop-up​ ​ត្រូវ​បាន​ ​Block។​ ​ក្នុង​ការ​បិទ​ ​អ្នក​ចុច​លើ​ ​Settings​ ​នៅ​ក្បែរ​នឹង​ ​Turn on Pop-Up Blocker​ ​ហើយ​ចុច​លើ​ប្រអប់​នៅ​មុខ Show Notification bar when a pop-up is blocked​ ​ដើម្បី​បិទ​។ នៅ​ទីនោះ អ្នក​ក៏​អាច​ជ្រើសរើស​នូវ​កម្រិត​ ​Block​ ​អ្នក​ចង់​បាន​ផង​ដែរ​ដោយ ​High​ ​(ធ្វើការ​ ​Block​ ​រាល់​ ​Pop-up), Medium (ធ្វើការ Block នូវ Pop-up ដែល​លោត​មក​ដោយ​ស្វ័យប្រវត្តិ​ភាគច្រើន)​ ​និង​ ​Low (អនុញ្ញាត​ដល់​ ​Pop-up​ ​សម្រាប់​តែ​គេហទំព័រ​ដែល​មាន​សុវត្ថិភាព)។

  • លើ​កម្មវិធី​ ​Firefox

នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​នៃ​ផ្ទាំង​ ​Browser​ ​អ្នក​អាច​ជ្រើសរើស​នូវ icon រូប​បន្ទាត់​បី​ស្ទួន​គ្នា > នៅ​ផ្ទាំង​ខាង​ឆ្វេង​ជ្រើសរើស Content > អ្នក​នឹង​ឃើញ​នូវ​ជម្រើស​សម្រាប់ Notifications និង Pop-ups។

ប្រសិនបើ​អ្នក​ចុច​លើ​ប្រអប់​នៅ​ក្បែរ​នឹង Do not disturb me អ្នក​នឹង​មិន​ឃើញ​ ​Notifications​ ​ណា​មួយ​នោះ​ទេ រហូត​ដល់​អ្នក​បិទ​បើក​នូវ​កម្មវិធី Firefox។ អ្នក​អាច​បិទ​នូវ Notification សម្រាប់​គេហទំព័រ​ណា​មួយ​ដោយ​ចុច​លើ​ ​Choose​ ​នៅ​ផ្នែក​ខាង​ស្ដាំ​។ នៅ​ក្នុង​ផ្ទាំង​ ​Window​ ​ដែល​បង្ហាញ​នេះ​អ្នក​អាច​បិទ​នូវ​គេហទំព័រ​ណា​មួយ​ពី​ការ​បញ្ជូន​នូវ​ ​Notification​ ​ឬ​បិទ​ចោល​ទាំងអស់។

ជា​ធម្មតា​ ​ជម្រើស​ ​Block pop-up windows​ ​ត្រូវ​បាន​ជ្រើសរើស​ស្រាប់​។ អ្នក​អាច​ចុច​លើ​ប្រអប់​ដើម្បី​ដោះ​ចេញ​ ​ឬ​ចុច​លើ​ ​Exceptions​ ​នៅ​ខាង​ស្ដាំ​ ​ដែល​អាច​ឲ្យ​អ្នក​បន្ថែម​នូវ​ ​URLs​ ​នៃ​គេហទំព័រ​ក្នុង​ការ​អនុញ្ញាត​ឲ្យ Pop-ups។ អ្នក​អាច​លុប គេហទំព័រ​ម្ដង​មួយ ឬ​ទាំងអស់​ក្នុង​បញ្ជី​អនុញ្ញាត​ផង​ដែរ​។

  • លើ​កម្មវិធី Edge

អ្នក​អាច​ចុច​លើ​ចំណុច​បី​ស្ទួន​គ្នា​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ > ជ្រើសរើស Settings > View advanced settings > Notifications > Manage > អ្នក​នឹង​ឃើញ​នូវ​បញ្ជី​គេហទំព័រ​ដែល​បាន​ស្នើ​សុំ​សម្រាប់​ការ​បញ្ជូន​ ​Notification​ ​ដែល​អ្នក​អាច​បិទ​បាន​។ នៅ​ក្នុង​ ​Menu​ ​ឈ្មោះ​ ​View advanced settings​ ​ក៏​មាន​ជម្រើស​ដើម្បី​ ​Block pop-ups​ ​ដែល​បាន​បើក​ជា​ ​Default​ ​(មក​ស្រាប់​ជាមួយ​ប្រព័ន្ធ​)។

  • លើ​កម្មវិធី​ ​Safari

អ្នក​អាច​ចុច​លើ​ ​Menu​ ​រូប​សម្គាល់​ ​Apple​ ​នៅ​ខាងលើ​ផ្នែក​ខាងឆ្វេង​ ​ហើយ​ជ្រើសរើស​ ​Tab ឈ្មោះ​ ​Notification។​ ​អ្នក​នឹង​ឃើញ​គេហទំព័រ​ណា​ខ្លះ​បាន​ព្យាយាម​បញ្ជូន​ ​Notification​ ​មក​អ្នក​ ​ហើយ​អ្នក​អាច​បិទ​បាន​នៅ​ទីនោះ។

  • លើ​កម្មវិធី Opera

អាច​ចុច​លើ​ ​Logo Opera​ ​ពណ៌​ក្រហម​នៅ​ខាងលើ​ផ្នែក​ខាងឆ្វេង > អូស​ចុះ​ក្រោម ទៅកាន់ Settings > ជ្រើសរើស Websites។ ក្នុង Menu នោះ អ្នក​អាច​រៀបចំ​នូវ​របៀប​ដែល Pop-ups, video pop-outs, location data និង Notification ត្រូវ​បាន​បង្ហាញ​យ៉ាង​ម៉េច​។ ជា​ ​Default​ ​កម្មវិធី​ ​Opera​ ​ធ្វើការ​ ​Block នូវ Pop-ups។

អ្នក​អាច​ចុច​លើ​ ​Manage exception​ ​ដើម្បី​បន្ថែម​នូវ​គេហទំព័រ​ដែល​អ្នក​ចង់​ឲ្យ​ ​Pop-ups។ ជាមួយ​នឹង​ ​Notification​ ​និង​ ​Location data​ ​កម្មវិធី​ ​Opera​ ​នឹង​សួរ​អ្នក​ពេល​គេហទំព័រ​ចង់​ ​Track​ ​(តាមដាន​) នូវ Location​ ​ឬ​បង្ហាញ​នូវ​ ​Notification​ ​ជា​ ​Default ប៉ុន្តែ​អ្នក​អាច​ជ្រើសរើស​ដើម្បី​អនុញ្ញាត​ឲ្យ​រាល់​គេហទំព័រ​ ​Track​ ​នូវ​ ​Location​ ​ឬ​បង្ហាញ​ ​Notification​ ​ឬ​ក៏​បិទ​នូវ​រាល់​គេហទំព័រ​ពី​ការ​ធ្វើ​បែប​នោះ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ pcmag   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី