វង្ស ណយ ប្រាប់មូលហេតុដូររបៀបវ៉ៃថ្មីចាប់ពីពេលនេះតទៅ
- 2017-11-07 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វង្ស ណយ ប្រាប់មូលហេតុដូររបៀបវ៉ៃថ្មីចាប់ពីពេលនេះតទៅ
ចន្លោះមិនឃើញ
អតីតជើងខ្លាំងគុនខ្មែរជួរមុខរបស់ប្រទេសកម្ពុជា វង្ស ណយ ថា មួយប៉ុន្មានប្រកួតចុងក្រោយដែលមានលទ្ធផលល្អទាំងនេះគឺមកពីគេផ្លាស់ប្ដូររបៀបវ៉ៃ រួមផ្សំជំងឺប្រចាំកាយធូរស្រាលផងទើបអាចហ្វឹកហាត់និងប្រកួតបានឡើងវិញនេះ។
វង្ស ណយ បានឲ្យដឹងថា ដោយមានការដាស់តើនពីមិត្តភ័ក្ដិ និងអ្នកស្រឡាញ់គាំទ្រផងនោះ ឲ្យដូររបៀបវ៉ៃឡើងវិញ អាចថាក្បាច់វ៉ៃដដែលនាពេលបច្ចុប្បន្នគេដឹងអស់ហើយ វ៉ៃក៏លែងសូវមានប្រសិទ្ធភាពដែរ ដូច្នេះគួរតែប្ដូរស្នៀតថ្មីទើបល្អ។ ការប្ដូររបៀបប្រកួតថ្មីនេះពិតជាមានប្រសិទ្ធភាពមែន ពោលប្រកួតបានល្អជាងមុនហើយលទ្ធផលក៏ប្រសើរទៀតផង។
អ្នកលេងកែងពិឃាដរូបនេះបន្ថែមថា លទ្ធផលល្អប៉ុន្មានប្រកួតចុងក្រោយនេះ អាចថាមកពីជំងឺក្រពះពោះវៀន និងជំងឺដុះសាច់ច្រមុះបានធូរស្រាលបន្តិចមិនសូវធ្វើទុក្ខ ហើយអាចហាត់បានពេញ។ កីឡាកររូបនេះក៏អរគុណដល់បងប្អូនដែលគោរពស្រឡាញ់នៅសហរដ្ឋអាមេរិកដែលបានផ្ញើថ្នាំមកឲ្យ និងអ្នកគាំទ្រដែលតែងតែរិះគន់អំពីការប្រកួតនានា ជាហេតុធ្វើឲ្យរូបគេរឹតតែខំប្រឹងប្រែងកែលំអពង្រឹងសមត្ថភាពឡើងវិញ។
វង្ស ណយ ហាក់ដូចជាកាកកបប៉ុន្មានខែនេះ ដោយឃើញឡើងសង្វៀនមិត្តភាពអន្តរជាតិជាហូរហែនៅសង្វៀនបាយ័ន ហើយប្រកួតចុងក្រោយរបស់គេផ្ដួលជើងខ្លាំងថៃ Yodkaowang ឲ្យសន្លប់នៅទឹកទី២៕