​ទាំង​គ្រូ និង​ ពេជ្រ ម្ទេស​ខ្មាំង សុទ្ធតែ​រៀប​​ផែន​ការ​ផ្ដួល​កីឡាករ​ប្រេស៊ីល​នៅ​​វិនាទី​ដំបូង

  • 2017-11-27 01:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ Khmer Thai Fight ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​​ទៅ​​គ្រប់​គ្នា​បាន​ឃើញ​​ហើយ ថា​ជើង​ខ្លាំង​របស់​កម្ពុជា​​ ពេជ្រ​ ម្ទេស​ខ្មាំង ​បាន​ផ្ដួល​កីឡាករ​ប្រេស៊ីល ​Jonathans Silva ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​។

ពេជ្រ ម្ទេស​ខ្មាំង (​បង្គោល​ខ្មៅ)

​ជា​មួយ​ចម្ងល់​​នៃ​ការ​ចាប់​ផ្ដើម​ភ្លាម​ចូល​វាយ​សម្រុក​​ភ្លាម ម្ទេស​​ខ្មាំង បាន​​​​ឆ្លើយ​ថា រូប​គេ​ទទួល​បាន​ការ​ណែនាំ​ពី​គ្រូ​បង្វឹក​លោក អាត សំរិទ្ធ ​ឲ្យ​ចូល​វាយ​ប្ដូរ​ ​ដោយ​ប្រើ​កែង​ មុខ​កប៉ាល់ ​ដើម្បី​ផ្ដួល​កីឡាករ​ប្រេស៊ីល​។ ការ​ចូល​វាយ​​នេះ​គឺ​​ទទួល​បាន​​លទ្ធផល​ល្អ ដោយ​សារ​សំណាង​គួប​ផ្សំ។

ម្ចាស់​មេដាយ​​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧​លើ​ប្រភេទ​កីឡា​ប្រដាល់​សកល​រូប​នេះ​បន្ថែម​ថា ​មួយ​ទៀត​ការ​ចង់​ផ្ដួល​ដៃ​គូ​នេះ​ ពី​ព្រោះ​ចង់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១៥០០ ដុល្លារ​អាមេរិក​​។ ​ម្ទេស​ខ្មាំង មាន​ទំនុក​ចិត្ត​ខ្ពស់ ​ក្នុង​ការ​ដើរ​ចូល​វាយ និង​មិន​មាន​ការ​​ព្រួយបារម្ភ​អ្វី​​ទាំង​អស់។ ​

ងាក​ទៅ​លោក អាត សំរឹទ្ធ ដែល​ជា​គ្រូ​បង្វឹក​​វិញ​បាន​និយាយ​ថា លោក​បាន​រៀប​ចំ​បង្វឹក​ឲ្យ​​កូន​សិស្ស​របស់​​លោក​ម្នាក់​នេះ ដើរ​​ចូល​វាយ​​​ប្ដូរ​នៅ​ ១​វិនាទី​ដំបូង ដោយ​គិត​ថា ​​បើ​ផ្ដួល​បាន​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ Khmer Thai Fight នេះ​​កីឡាករ​របស់​កម្ពុជា​ឈ្នះ​ទាំង​ ៤ ​រូប​​ក្នុង​ចំណោម​កីឡាករ​ចូល​រួម​ ៤ រូប​គឺ ម្ទេស​ខ្មាំង ឈ្នះ​ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី​​១។ ចំណែក ឃីម ឌីម៉ា, ឡៅ ចិត្រា ​និង មឿន សុភា ឈ្នះ​ដោយ​ពិន្ទុ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម