ធនាគារ FTB លេង​អស់​ដៃ ដាក់ Booth ឡើង​ប៉ុន​ណា​ណី​ស៊ី​ដាច់​គេ​នៅ DigiteKH ហើយ​ឲ្យ​ប្រូម៉ូសិន​​ទៀត

  • 2017-12-02 10:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ធំ​ចុង​ឆ្នាំ​ ២០១៧ DigiteKH បាន​ចាប់​ផ្ដើម​កាល​ពី​ព្រឹកមិញ​នេះ ដោយ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រមាណ​ជា ៤០ ក្រុមហ៊ុន ដាក់​បង្ហាញ​ផលិតផល​អេឡិចត្រូនិក និង​សេវាកម្ម ដូចជា ទូរសព្ទ Laptop, drone, Uber, Soyo, iFlix, Sony -ល- ជាមួយ​នឹង​តម្លៃ​ប្រូម៉ូសិន ក្នុង​នោះ​មាន​ក្រុមហ៊ុន​លក្ខណៈ Startup ផង​ដែរ។

ប៉ុន្តែ អ្វី​ដែល​គួរ​កត់​សម្គាល់​ជាង​គេ​ក្នុង​កម្មវិធី​រយៈពេល​ពីរ​ថ្ងៃ សៅរ៍-អាទិត្យ នេះ គឺ​ដាក់​មួយ​ភ្នែក​ទៅ ឃើញ Booth របស់​ធនាគារ FTB តែ​ម្ដង គឺ​ធំ​ជាង Booth គេ​ផ្សេងៗ​ដល់​ទៅ ៤-៥ ដង​ឯណោះ។

មិន​ខុស​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ ធនាគារ​ធំ​ក្នុង​ស្រុក​មួយ​នេះ បាន​នាំ​យក​កម្មវិធី mBanking ដែល​ជា​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​មក​ដាក់​បង្ហាញ​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់​បាន​ដឹង​បាន​ស្គាល់ រួម​ទាំង​សេវាកម្ម Visa CashCard ដែល​ពិសេស​មាន​តែ​មួយ​គត់​នៅ​កម្ពុជា។

FTB mBanking ទើប​តែ​ដាក់​ឲ្យ​ប្រើប្រាស់​ថ្មីៗ​មែន តែ​មាន​មុខងារ​ពិសេសៗ​យ៉ាង​ច្រើន ហើយ​អ្នក​ប្រើ​ធានា​ស្រួល​ចិត្ត ១០០%។ Sabay នឹង​ចេញ​ផ្សាយ​លម្អិត​ពេល​ក្រោយ​ពី​កម្មវិធី mBanking ថ្មី​មួយ​នេះ​ដែល​ជួយ​ឲ្យ​វិស័យ​ធនាគារ​កាន់​តែ​រីក​ចម្រើន។

ក្រៅ​ពី​នេះ FTB ក៏​ដាក់​បង្ហាញ Visa CashCard (Prepaid Card) ពិសេស​របស់​ខ្លួន និង​ផ្ដល់​ប្រូម៉ូសិន​ពិសេស​ដល់​អ្នក​ចូលរួម ក្នុង​នោះ បើក​គណនី​សន្សំ​ដោយ​មិន​បាច់​តម្កល់​លុយ​បាត​កុង (ធម្មតា ត្រូវ​តម្កល់ ៥០ ដុល្លារ) និង​ធ្វើ Visa CashCard Silver ដោយ​មិន​គិត​ថ្លៃ​កាត (ធម្មតា ៣ ដុល្លារ) និង​មិន​គិត​ថ្លៃ​សេវា​ពេល​បញ្ចូល​ប្រាក់​ក្នុង Visa CashCard Silver (ធម្មតា ២,២៥ ដុល្លារ)។

Visa CashCard របស់ FTB មាន​លក្ខណៈ​ពិសេស និង​មាន​តែ​មួយ​គត់​នៅ​កម្ពុជា។ វា​មាន ៣ ពណ៌៖ ប្រាក់ (៥-៥០០ ដុល្លារ) ខៀវ (៥០០-៥០០០ ដុល្លារ) និង​មាស (៥០០០ ដុល្លារ​ឡើង)។ កាត​ទឹក​ប្រាក់ ពេញ​និយម​សម្រាប់​អ្នក​ចាយ​ទិញ​របស់​លើ​អនឡាញ អ្នក​រកស៊ី​តាម​ហ្វេសប៊ុក​ទុក​សម្រាប់ Boost ឆូត​ទិញ​អីវ៉ាន់​តាម​ហាង ខណៈ​ពណ៌​ខៀវ និង​មាស ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​លេង​ក្រៅ​ប្រទេស។ កាត​ទាំង​នេះ មាន​សុវត្ថិភាព​ខ្ពស់ ព្រោះ​វា​គ្មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ ហើយ​ក៏​មិន​មែន​ជា​គណនី​ធនាគារ​ផ្ទាល់​របស់​អ្នក​ប្រើ​ឡើយ។ ណា​មួយ អត់​គិត​ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ និង​សេវា​ប្រតិបត្តិការ​ទៀត។

លម្អិត​ពី​លក្ខណៈ​ពិសេស​របស់​កាត​ទាំង​នេះ សូម​ចុច​អាន​អត្ថបទ «ឧស្សាហ៍​ឆូត​កាត​ចាយ​តាម​ហាង-ទិញ​អីវ៉ាន់​អនឡាញ បើ​ប្រើ​កាត​នេះ អត់​គិត​ថ្លៃ​សេវា​អី​ទាំង​អស់»

ចង់​ដឹង​ពី Visa CashCard ពិសេស​មួយគ្មាន​ពីរ និង mBanking ដែល​មាន​បច្ចេកវិទ្យា​ថ្មី​ខុស​ពី​គេ សូម​ចូលរួម​ព្រឹត្តិការណ៍ DigiteKH ថ្ងៃ​អាទិត្យ​ស្អែក​នេះ៕

អត្ថបទ៖ សុផាត