មុខងារ​ទាំង ១១ អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ប្រើ​លើ​បណ្ដាញ LinkedIn

  • 2017-12-06 02:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LinkedIn ជា​បណ្ដាញ​សង្គម​ផ្លូវការ​មួយ​ប្រើប្រាស់​សម្រាប់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ទូទៅ​លើ​ពិភពលោក ដែល​ភាគច្រើន​ផ្ដោត​សំខាន់​លើ​ការ​ចែកចាយ​ព័ត៌មាន​រវាង​និយោជក និង​និយោជិក​។ ភាគច្រើន​ព័ត៌មាន​បង្ហាញ​លើ​ទំព័រ​មាន​ព័ត៌មាន​ការងារ ឬ​ចំណេះដឹង​ជាដើម​។ បណ្ដាញ​សង្គម​មួយ​នេះ​មាន​មុខងារ​ច្រើន តែ​មុខងារ​មួយ​ចំនួន​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ប្រើ ហើយ​មាន​ប្រយោជន៍​សម្រាប់​អ្នក ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​មុខងារ​ទាំង ១១ ខាងក្រោម​៖

១. ចែកចាយ Content មាន​ទម្រង់​វែង​

ការ​បង្កើត និង​ការ​ចែករំលែក Content លើ​គណនី LinkedIn ជា​វិធី​មួយ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​ខ្លួន​អ្នក​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​អ្នក​បម្រើ​ការងារ​។ ជា​ធម្មតា​អ្នក​អាច Post status ឬ សរសេរ​ក្នុង Comment បាន​ខ្លីៗ​ប៉ុណ្ណោះ​។​ បច្ចុប្បន្ន​អ្នក​អាច​សរសេរ Content ទម្រង់​វែង​លក្ខណៈ​អត្ថបទ​បាន​លើ​បណ្ដាញ​សង្គម​ការងារ​មួយ​នេះ​។ Content អ្នក​សរសេរ​ចែករំលែក​មិន​ត្រឹម​តែ LinkedIn connection (ជា​មិត្ត​រួចរាល់​លើ​បណ្ដាញ​) អ្នក​បាន​មើល​ប៉ុណ្ណោះ​ទេ អ្នក​ដទៃ​ក៏​បាន​មើល​ផង​ដែរ​។

២. ការ Follow Influencers

ក្រុមហ៊ុន LinkedIn បាន​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ទាក់ទាញ Influencer ដើម្បី​ឲ្យ​ប្រើ Platform មួយ​នេះ ដោយ​ធ្វើការ​ជាមួយ​ដៃគូ​ជា​ច្រើន​ក្នុង​ការ​ចែករំលែក Content ដែល​បង្ហាញ​លើ LinkedIn feed របស់​អ្នក​។ ភាគច្រើន Influencer ចែករំលែក Content ល្អៗ និង​ទៀងទាត់​។ ដើម្បី​ស្វែងរក និង Follow Influencer ទាំងនេះ អ្នក​អាច​ចូល​ទៅ​កាន់ Home ហើយ​ត្រង់​ផ្នែក Who to Follow ចុច​លើ View all recommendations។

៣. រក្សាទុក​ការ​ស្រាវជ្រាវ​មាន​តម្លៃ និង​ទទួល​ព័ត៌មាន​

ពេល​អ្នក​បង្កើត​ការ​ស្រាវជ្រាវ​មាន​លទ្ធផល​មួយ​ក្នុង Tab ឈ្មោះ People ឬ Jobs អ្នក​ចុច​លើ​ប៊ូតុង Create search alert នៅ​ផ្នែក​ខាងស្តាំ​នៃ​ទំព័រ​ស្រាវជ្រាវ រួច​ជ្រើសរើស Settings អ្នក​ចង់​បាន​ហើយ​ចុច Save។ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ទៀងទាត់​បង្ហាញ​អ្នក​នូវ​លទ្ធផល​ជាច្រើន​សម្រាប់​ការ​ស្រាវជ្រាវ​នីមួយៗ​អ្នក​បាន​រក្សាទុក​។ មួយ​វិញ​ទៀត ប្រសិនបើ​អ្នក​មិន​ចាំ​រង់ចាំ​សម្រាប់ Notification អ្នក​អាច​ដំណើរការ​ការ​ស្រាវជ្រាវ​ដែល​បាន​រក្សាទុក​ពេល​ណា​ក៏​បាន​នៅ​ផ្នែក​ខាងស្តាំ​លើ​ទំព័រ​ស្រាវជ្រាវ​។

៤. មើល​ពី​សក្ដានុពល​ប្រាក់​អាច​ទទួល​បាន​

លើ LinkedIn មាន​មុខងារ​មួយ​អាច​ប្រាប់​អ្នក​នូវ​ចំនួន​ប្រាក់​ប្រហាក់​ប្រហែល​អាច​រក​បាន​ដោយ​អាស្រ័យ​លើ​ចំណងជើង​ការងារ និង​ទីតាំង​របស់​អ្នក​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ អ្នក​ត្រូវការ​បញ្ចូល​នូវ​ប្រាក់ខែ​ផ្ទាល់​ខ្លួន (ត្រូវ​បាន​រក្សា​ជា Private) បន្ទាប់​មក LinkedIn នឹង​បង្ហាញ​ទិន្នន័យ​ចាប់​អារម្មណ៍​មួយ​ចំនួន រួម​មាន​ទាំង​ចំនួន​ប្រាក់ខែ អាស្រ័យ​លើ​ទីតាំង ក្រុមហ៊ុន និង​ទំហំ​ក្រុមហ៊ុន​។ 

៥. គ្រប់គ្រង​អ្វី​អ្នក​​ឃើញ

ជា​ធម្មតា LinkedIn តែងតែ​បង្ហាញ Top updates កំណត់​ដោយ Algorithm របស់​ប្រព័ន្ធ​ផ្ទាល់ តែ​ប្រសិនបើ​អ្នក​ចង់​ឃើញ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួនឯង អ្នក​អាច​ផ្លាស់ប្ដូរ​លើ Timeline ក្នុង​ការ​បង្ហាញ Recent updates។ ជម្រើស​នេះ​ស្ថិត​នៅ​ខាង​ស្តាំ​ក្រោម​ប្រអប់​ចែករំលែក​លើ​ទំព័រ​ដើម​។ អ្នក​ចុច​លើ Menu នោះ​ហើយ​ជ្រើសរើស Recent។

៦ ប្រើ​ការ​ស្រាវជ្រាវ​តម្លៃ​ពិត​

អ្នក​អាច​ស្រាវជ្រាវ​បាន​រហ័ស​លើ LinkedIn ដោយ​កំណត់​ពាក្យ ឬ​ឃ្លា​ត្រូវ​ច្បាស់ៗ​ក្នុង​សញ្ញា " ដែល​ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ​លើ Profile។ វិធី​នេះ​ក៏​អាច​ប្រើ​លើ Google បាន​ដែរ​។ ឧទាហរណ៍ ការ​ស្រាវជ្រាវ​ត្រូវ​៖

  • "Technology Journalist"៖ មាន​ឃ្លា​នេះ​
  • "Technology Journalist" OR "Technology Reporter"៖ មាន​ឃ្លា​ទី១ ឬ​ឃ្លា​ទី​២
  • "Technology Journalist" AND "San Francisco"៖ មាន​ទាំង​ឃ្លាទី១ និង​ឃ្លា​ទី២
  • "Technology Journalist" NOT "Gawker"៖ មាន​ឃ្លា​ទី១ តែ​គ្មាន​ឃ្លា​ទី​ពីរ​
  • "(Technology OR Tech OR Startup) AND Journalist"៖ មាន​ពាក្យ​ទី១ ឬទី២ ឬទី៣ ភ្ជាប់​ជាមួយ​ពាក្យ​ទី​៤។

៧. ចាប់ផ្តើម​ប្រើ​ Messaging

ពីមុន Messaging លើ LinkedIn បាន​កំណត់​កម្រិត​ប្រើ​ក្នុង​ការ​ផ្ញើរ​សារ​តាមរយៈ​ Tab ឈ្មោះ Messaging។ បច្ចុប្បន្ន LinkedIn មាន​ផ្ទាំង​ជជែក​កំសាន្ត​ដែល​ស្រដៀង​នឹង​របស់ Facebook ដែរ​។ អ្នក​ចុច​លើ​ប៊ូតុង Messaging នៅ​ខាងក្រោម​ផ្នែក​ខាងស្តាំ​នៃ​អេក្រង់ ដែល​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ជជែក​កំសាន្ត​ជាមួយ​នឹង​បណ្ដាញ​អ្នក​។ ក្នុង​ផ្ទាំង​នេះ អ្នក​ក៏​អាច​ភ្ជាប់​ទិន្នន័យ​ជា​រូបភាព ឬ File បាន​ផង​ដែរ​។ វា​ផ្តល់​ភាព​ងាយស្រួល​ពេល​អ្នក​ជជែក​កំសាន្ត​ច្រើន​នាក់ ខណៈ​បើក​មើល​ទំព័រ​ផ្សេង​។

៨. រក្សា Connection អ្នកជា Private

ប្រសិនបើ​អ្នក​ចង់​ការពារ​បណ្ដាញ​របស់​អ្នក​ពី​ការ​មើល​ឃើញ​ពី​អ្នក​ដទៃ អ្នក​អាច​កំណត់​ប្រើ Private ដូច្នេះ​មាន​តែ​អ្នក​ប៉ុណ្ណោះ​អាច​មើល​ឃើញ​បណ្តាល​មិត្តភក្ដិ​ផ្សេងៗ​របស់​អ្នក​។ អ្នក​ចុច​លើ​រូបភាព Profile អ្នក ហើយ​ជ្រើសរើស Settings and Privacy រួច​ចូល​ទៅ​កាន់​ Tab ឈ្មោះ Privacy រួច​ជ្រើសរើស Who can see your connections ហើយ​ផ្លាស់ប្ដូរ​ទៅ​ជា Only you។

៩. ទាញ​យក Extension

ប្រសិនបើ​អ្នក​ចង់​រក្សា​ភាព​ស្និទ្ធ​នឹង​បណ្ដាញ​មួយ​នេះ អ្នក​អាច​ទាញ​យក LinkedIn Chrome extension ដូច្នេះ​ទោះបី​ជា​អ្នក​មិន​បើក LinkedIn លើ Browser ក៏​អ្នក​នៅ​តែ​អាច​ទទួល​បាន​នូវ Notification ថ្មីៗ​ផង​ដែរ​។ 

១០. ពិនិត្យ​មើល​ព័ត៌មាន​វិភាគ​ពី​ការ​បង្ហោះ​របស់​អ្នក​

រាល់ Content អ្នក​បង្ហោះ​លើ LinkedIn អ្នក​អាច​ពិនិត្យ​មើល​ព័ត៌មាន​វិភាគ​ថា​មាន​កម្រិត​ល្អ​ប៉ុណ្ណា​។ ការ​បើក​មើល​ព័ត៌មាន​វិភាគ​ទាំងនេះ នឹង​បង្ហាញ​ពី​ចំណងជើង​ការងារ និង​ទីតាំង​នៃ​មនុស្ស​ដែល​បាន​ឃើញ​ការ​បង្ហោះ​របស់​អ្នក​។ នៅ​ខាងក្រោម​ផ្ទាំង​ព័ត៌មាន​វិភាគ​នឹង​បង្ហាញ Content ដែល​អាច​ដំណើរការ​ល្អ​ប្រសិនបើ​អ្នក​ចែក​រំលែក​ពួកវា​ ដូច្នេះ​ពេល​ក្រោយ​អ្នក​អាច​ចែករំលែក Content បែប​នេះ​បាន​។

១១. ទំនាក់ទំនង​មនុស្ស​ដែល​អ្នក​មិន​បាន​ភ្ជាប់​បណ្ដាញ​ជាមួយ​

ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់ ហើយ​ចង់​ផ្ញើរ​សារ​លើ LinkedIn អ្នក​ប្រហែល​ជា​មិន​អាច​ទំនាក់ទំនង​គាត់​បាន​ទេ លុះត្រា​អ្នក​ដឹង​ពី​អ៊ីមែល​គាត់​។ អ្នក​អាច​ឆ្លើយ​តប​ដោយ​ភាព​ឯកជន​ទៅ​កាន់​សមាជិក​នៃ LinkedIn groups។ អ្នក​អាច​ចូល​ទៅ​កាន់ Profile របស់​បុគ្គល​នោះ ហើយ​អូស​ចុះ​ក្រោម​ត្រង់ Interests រួច​ចុច​លើ See all ហើយ​ជ្រើសរើស Tab ឈ្មោះ Groups។ ប្រសិនបើ​អ្នក​មិន​ទាន់​ចូល​សមាជិក​ Groups ណា​មួយ​នោះ​ទេ អាច Join មួយ​ចំនួន​បាន​។ បន្ទាប់​មក​អ្នក​អាច​ស្វែងរក​នូវ​រាល់​ការ​បង្ហោះ ឬ​ការ Comments របស់​បុគ្គល​នោះ ហើយ​ចុច​លើ​ចំនុច​បី​គ្រាប់​នៅ​ខាងស្តាំ​នៃ​ផ្ទាំង​បង្ហោះ​របស់​គាត់ ហើយ​ចុច​យក Reply privately ដូច្នេះ​អ្នក​អាច​ផ្ញើរ​សារ​ណែនាំ​ខ្លួន​ដោយ Private បាន។ 

ចំណាំ ចំពោះ​ចំនុច​ចុងក្រោយ​អ្នក​គួរ​ធ្វើ​បែប​នេះ​ក្នុង​គោល​បំណង​មិន​បង្ក​ការ​រំខាន​ដល់​បុគ្គល​នោះ បើ​មិន​ដូច្នេះ​ទេ​គណនី​អ្នក​អាច Suspended (ផ្អាក​ដំណើរការ​លើ​មុខងារ​ណា​មួយ ឬ​ បិទ​គណនី​ទាំង​ស្រុង​)៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី