គណនី​ ​PayPal​ ​ជាង​មួយ​លាន​ ​ត្រូវ​ ​Hacker​ ​ធ្វើ​ស៊ី​បាន​សម្រេច

  • 2017-12-04 09:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​PayPal​ ​ដែល​ជា​​អ្នក​​ផ្ដល់​សេវា​ទូទាត់​ ​និង​បញ្ញើ​សាច់​ប្រាក់​តាម​បណ្ដាញ​អ៊ីនធឺណិត​ដ៏​ធំ​របស់​អាមេរិក​បាន​ប្រកាស​ថា​គណនី​របស់​អតិថិជន​ខ្លួន​ប្រមាណ​ ​១,៦​ ​លាន​គណនី​ត្រូវ​ក្រុម​ ​Hacker​ ​ចូល​វាយ​លុក​បាន​សម្រេច។

ការ​វាយ​លុក​នេះ​ ​PayPal​ ​ក៏​បញ្ជាក់​ទៀត​ថា​ ​ចូល​ទៅ​បាន​តាម​ ​TIO Networks​ ​ជា​បណ្ដាញ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​កុំព្យូទ័រ​មេ​សម្រាប់​ទូទាត់​វិក្កយបត្រ​ចម្រុះ​ដែល​រក្សា​ទិន្នន័យ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​(Cloud based)​ ​និង​ជា​អ្នក​ផ្ដល់​សេវាកម្ម​គ្រប់គ្រង​ ​ទទួល​ប្រាក់​បំណាច់​ដែល​បម្រើ​ឲ្យ​ការ​ចេញ​វិក្កយបត្រ​ទូរគមនាគមន៍​ឥត​ខ្សែ​ ​និង​វិក្កយបត្រ​ធំ​ៗ​ ​នៅ​អាមេរិក​ខាងជើង។

PayPal​ ​មិន​បាន​បង្ហាញ​ច្បាស់​ពី​ប្រភព​របស់​ក្រុម​អ្នក​វាយ​ប្រហារ​ ​ក៏​ដូច​ជា​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ ​Hacker​ ​យក​បាន​នោះ​ទេ​ ​ហើយ​សូម្បី​ពេល​ណា​ដែល​ចន្លោះ​ប្រហោង​ដែល​ពួក​ ​Hacker​ ​ចូល​បាន​នោះ​ត្រូវ​បិទ​ផ្ចិត​រួចរាល់​នៅ​ឡើយ​ដែរ។ ប៉ុន្តែ​ ​PayPal​ ​បញ្ជាក់​ថា​ប្រព័ន្ធ​ធំ​របស់​ក្រុមហ៊ុន​ ​គឺ​មាន​សុវត្ថិភាព​ ​ហើយ​ការ​វាយ​លុក​ខាង​លើ​នេះ​ ​មិន​មាន​ប៉ះពាល់​ដល់​ដំណើរ​ប្រតិបត្តិការ​របស់​ពួក​គេ​នោះ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ thehackernews   ប្រែ​សម្រួល៖ រដ្ឋ