អ្នក​ប្រើ​ ​Macbook​ ​បើ​មិន​ចង់​ទឹក​ភ្នែក​ ​សូម​ធ្វើ​តាម​នេះ​ជា​បន្ទាន់

  • 2017-11-29 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ឃើញ​ថ្មី​​មួយ​ក្នុង​ចំណុច​ខ្សោយ​ផ្នែក​សុវត្ថិភាព​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​macOS High Sierra​ ​របស់​កុំព្យូទ័រ​ ​Apple​ ​គឺ​ធ្វើ​ការ​មាន​ការ​កក្រើក​យ៉ាង​ខ្លាំង​តាម​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​ថ្ងៃ​នេះ។

ចំណុច​ខ្សោយ​នោះ​ ​គឺ​អ្នក​រាល់​គ្នា​អាច​ដោះ​សោ​ ​និង​ចូល​ដល់​ផ្នែក​ ​System Administrator​ ​របស់​កុំព្យូទ័រ​ ​Apple​ ​ដែល​មាន​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​High Sierra​ ​ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ ​root​ ​ជា​មួយ​នឹង​គណនី​ ​Other។

ក្រោយ​ការ​រក​ឃើញ​នេះ​ ​Apple​ ​ក៏​ប្រកាស​ភ្លាម​ៗ​ឲ្យ​អតិថិជន​ប្ដូរ​ពាក្យ​សម្ងាត់​របស់​ ​System Administrator​ ​ឲ្យ​បាន​លឿន​បំផុត​ ​ខណៈ​ក្រុមហ៊ុន​កំពុង​បញ្ចេញ​ការ​អាប់ដេត​ដើម្បី​ដោះ​ស្រាយ​នូវ​ចន្លោះ​ប្រហោង​ដ៏​គ្រោះ​ថ្នាក់​នេះ។

វិធី​ប្ដូរ​ពាក្យ​សម្ងាត់​ដ៏​សំខាន់​នោះ

System Preferences -> Users & Groups -> Login Options -> Join -> Open Directory Utility -> Edit

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Apple   ប្រែ​សម្រួល៖ រដ្ឋ