Hacker​ ​ធ្វើ​ស៊ី​ ​Server​ ​មេ​របស់​ ​Uber​ ​បាន​សម្រេច​ជា​ថ្មី​ម្ដង​ទៀត

  • 2017-11-22 03:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​រថយន្ត​ឈ្នួល​តាម​ ​App​ ​ស្មាតហ្វូន​ឈាន​មុខ​របស់​អាមេរិក​ ​និង​មាន​ប្រតិបត្តិការ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ ​Uber​ ​នោះ​គឺ​ត្រូវ​ ​Hacker​ ​វាយ​លុយ​បាន​សម្រេច​កាល​ពី​ព្រឹក​ថ្ងៃ​ ​២២​ ​វិច្ឆិកា​ ​២០១៧។

Uber នៅកម្ពុជា

ការ​វាយលុក​នេះ​ ​Uber​ ​បាន​ប្រកាស​ថា​ **​ទិន្នន័យ​អតិថិជន​ ​និង​អ្នក​បើកបរ​ប្រមាណ​ ​៥៧​ ​លាន​គណនី​ត្រូវ​បាន​ ​Hacker​ ​ប៉ះពាល់** ។ ក្នុង​នោះ​លេខ​ទូរសព្ទ​ ​សារ​អេឡិចត្រូនិក​ ​អាសយដ្ឋាន​ ​ព័ត៌មាន​ប័ណ្ណបើកបរ​ ​របស់​អ្នក​បើក​រថយន្ត​ឲ្យ​ ​Uber​ ​ប្រមាណ​ ​៦០​ ​ម៉ឺន​នាក់​ត្រូវ​ ​Hacker​ ​គ្រប់គ្រង​បាន។

ដោយ​ឡែក​សម្រាប់​ករណី​ ​Hacker​ ​វាយប្រហារ​សម្រេច​លើ​ម៉ាស៊ីន​មេ​នេះ​គឺ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​រថយន្ត​ឈ្នួល​តាម​ ​App​ ​ស្មាតហ្វូន​ ​Uber​ ​នេះ​ទេ។ កាល​ពី​ឆ្នាំ​ ​២០១៦​ ​Hacker​ ​ធ្វើ​ស៊ី​លើ​ម៉ាស៊ីន​កុំព្យូទ័​មេ​របស់​ក្រុមហ៊ុន​នេះ​បាន​សម្រេច​ដែរ​ ​ហើយ​ ​Uber​ ​ក៏​ព្រម​បង់​លុយ​ប្រមាណ​ ​១០​ ​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ ​Hacker​ ​លុប​ទិន្នន័យ​បែក​ធ្លាយ​ទាំង​នោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ BBC   ប្រែ​សម្រួល៖ រដ្ឋ