CEO​ ​របស់​ ​Uber​ ​លា​ចេញ​ពី​តំណែង​ ​ក្រោយ​​មាន​រឿង​អាស្រូវ​ជា​ច្រើន

  • 2017-06-21 13:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Travis Kalanick​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្ដល់​សេវា​រថយន្ត​តាក់​ស៊ី​ទំនើប​ជាង​គេ​របស់​អាមេរិក​ ​Uber​ ​បាន​ប្រកាស​លា​ចេញ​ពី​តំណែង​ក្រោយ​មាន​គំនាប​ពី​ម្ចាស់​ភាគហ៊ុន​ ​រួម​នឹង​រឿង​អាស្រូវ​ជា​ច្រើន​របស់​គាត់។

លោក​ ​Travis Kalanick

ទន្ទឹម​នឹង​ការ​ចាក​ចេញ​របស់​ ​Travis​ ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​រថយន្ត​តាក់​ស៊ី​ទំនើប​ដែល​មាន​វត្តមាន​ក្នុង​ទី​ក្រុង​ប្រមាណ​ ​៥៧០​ ​ជុំវិញ​​ពិភពលោក​នេះ​ ​ក៏​ត្រូវ​រុះរើ​ផង​ផង​ដែរ។

ដោយ​ឡែក​ ​ទោះ​ត្រូវ​ចេញ​ពី​តំណែង​ ​តែ​លោក​ ​Travis Kalanick​ ​ក៏​នៅ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ ​Uber​ ​ព្រោះ​គាត់​ជា​ស្ថាបនិក​ ​ហើយ​កាន់កាប់​ភាគហ៊ុន​ប្រមាណ​ ​៦,៧​ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ ​Uber​ មាន​​តម្លៃ​ប្រមាណ​ ​៦៩​ ​ពាន់​លាន​ដុល្លារ៕

ចុចអានបន្ត ៖

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ រដ្ឋ