គួរឲ្យស្ដាយ! រឿង"មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ជ្រុះឱកាសលើកពាន Oscar
- 2017-12-15 06:39:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! រឿង"មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ជ្រុះឱកាសលើកពាន Oscar
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយរយៈពេលអស់ជាងពីរខែ ដើម្បីពិនិត្យ និងពិចារណាចំពោះភាពយន្តមកពីប្រទេសជាច្រើនទូទាំងពិភពលោក សរុប៩២រឿង ទីបំផុតលទ្ធផលបានចេញជាផ្លូវការហើយ។
វាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឬ "First They Killed My Father” តំណាងកម្ពុជា នឹងមិនមានឈ្មោះក្នុងបញ្ជីដណ្ដើមពានរង្វាន់ Oscar ផ្នែក "Best Foreign Language Film” នោះទេ។ នេះគឺជាការជម្រុះជុំទី១ ដែលមានរឿងចំនួន ៩ ទៀតនឹងត្រូវគេពិនិត្យ និងជ្រើសរើសក្នុងពេលខាងមុខ។
នេះគឺជារឿងដែលនឹកស្មានមិនដល់ព្រោះ ភាពយន្តនេះទើបតែត្រូវប្រកាសក្នុងកម្មវិធីដណ្ដើមពាន "Golden Globes”។ ក្នុងនោះដែរ ភាពយន្តល្បីៗពីប្រទេសជាច្រើនដូចជា "Wolf Warrior 2” របស់ប្រទេសចិន "Happy End” ពីប្រទេសអូទ្រីស "Thelma” ពីប្រទេស ន័រវែស “A Ciambra” ពីប្រទេសអ៊ីតាលី និង "Racer and the Jailbird” ពីប្រទេសបែលហ្សិក សុទ្ធតែបានធ្លាក់ទាំងអស់៕
អានអត្ថបទ៖
មិនធម្មតាទេ! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ លើកពានធំ១នៅហូលីវូដ(វីដេអូ)
អស្ចារ្យ! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ឈរឈ្មោះដណ្ដើមពានធំទៀតហើយ
ពិសេសមែន! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ឈ្នះពានមួយទៀតនៅអាមេរិក