Audi​ ទាត់​ចោល​គម្រោង​លក់​ ​Ducati​ ទោះ​គេ​ឲ្យ​ថ្លៃ ​១,១​ ​ប៊ីលាន​ដុល្លារ

  • 2017-12-15 08:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Rupert Stadler​ ​នាយក​ប្រតិបត្តិ​របស់​ ​Audi​ ​បាន​ប្រកាស​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ ​Reuter​ ​យ៉ាង​ច្បាស់​ថា​ ​ក្រុមហ៊ុន​របស់​លោក​សម្រេច​ទាត់​ចោល​នូវ​គម្រោង​លក់​សង្វាក់​ផលិតកម្ម​ផលិត​ម៉ូតូ​ស្ព័រ​ ​Ducati​ ​​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ ​១,១​ ​ប៊ីលាន​ដុល្លារ។

គម្រោង​លក់​ ​Ducati​ ​នេះ​ ​គឺ​កើត​ឡើង​ក្នុង​ឆ្នាំ​ ​២០១២​ ​ខណៈ​ពេល​នោះ​ ​Volkswagen​ ​ដែល​ជា​មេ​សម្ព័ន្ធ​របស់​ ​Audi​ ​និង​ ​Ducati​ ​ត្រូវ​ការ​បង្កើន​ខ្ទង់​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ផ្គត់ផ្គង់​ថ្លៃ​សំណង​ដល់​អតិថិជន​ដែល​ប្រឈម​បញ្ហា​បច្ចេកទេស​របស់​រថយន្ត​ ​Volkswagen។

ប៉ុន្តែ​គម្រោង​នេះ​ ​នៅ​តែ​លក់​មិន​ចេញ​ ​ហើយ​មក​ដល់​ពេល​នេះ​ស្រប​ពេល​នឹង​កំណើត​លក់​នៃ​ផលិតផល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ស្ទើរ​ទាំង​អស់​របស់​ ​Volkswagen​ ​ទើប​នាយក​ប្រតិបត្តិ​របស់​ ​Audi​ ​ប្រកាស​ទាត់​ចោល​គម្រោង​នេះ​តែ​ម្ដង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម