តែ​ប៉ុណ្ណេះ អ្នក​ហ៊ាន​ប្រើ​ស៊ីម​អត់​អត្តសញ្ញាណប័ណ្ណ ដឹង​តែ​មិន​រួច​ខ្លួន​ទេ

  • 2017-12-21 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ មាន​ស៊ីម​ទូរសព្ទ​ប្រហែល ៨០ ភាគរយ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ក្នុង​ពេល​ដែល​ក្រសួង​កំពុង​ធ្វើការ​បន្ថែម​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ឲ្យ​បាន​ ១០០ ភាគរយ។

ថ្លែង​ចូលរួម​ក្នុង​វេទិកា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម SME ដែល​រៀបចំ​ឡើង​កាល​ពី​ថ្មីៗ​នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ប្រតិបត្តិការ​ទូរសព្ទ​ទាំង​អស់ ត្រូវ​ធ្វើការ​រឹត​បន្តឹង​ការ​លក់​ស៊ីមតាម​ទី​សាធារណៈ​ដែល​មិន​បាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ ឃើញ​ថា​ការ​ចុះ​បញ្ជី​ស៊ីម​កាត​របស់​អ្នកប្រើប្រាស់​បាន​កើន​ឡើង។

"គិត​មក​ទល់​ពេល​នេះ​បាន​ប្រហែល ៨០ ភាគរយ​ហើយ ហើយ​យើង​នឹង​ប្រឹង​ធ្វើ​ឲ្យ​បាន ១០០ ភាគរយ​នៅ​ពេល​ខាង​មុខ"។

លោក​បន្ត​ថា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ ក្រសួង​នឹង​​ធ្វើការ​ជាមួយ​ប្រតិបត្តិករ​ទូរសព្ទ​ទាំង​អស់ រៀបចំ​ប្រព័ន្ធ​តាមដាន​រាល់ការ​ប្រើប្រាស់​ស៊ីម​​​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ រួច​ឈានទៅ​​បិទ​​​ការ​ប្រើប្រាស់​តែ​ម្តង។

តាម​របាយការណ៍​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មក​ទល់ពេលនេះ​មាន​ស៊ីម​ទូរសព្ទ​ជាង ២០ លាន​កំពុង​ប្រើប្រាស់ ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ប្រហែល ១៥ លាន​នាក់៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា