បើ​ភ្លេច Sign Out Gmail ពី​ទូរសព្ទ​​អ្នកដទៃ​ កុំ​ភ័យ​មាន​ដំណោះស្រាយ​

  • 2017-12-20 01:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ភាគ​ធំ​ច្រើន​មាន​ទម្លាប់ Sign In គណនី Gmail របស់​ខ្លួន ទៅ​ក្នុង​ឧបករណ៍​អ្នក​ដទៃ​ឬ​ឲ្យ​នរណា​ម្នាក់​ខ្ចី​ប្រើ​សម្រាប់​ដំណើរការ Google Play Store នៃ​ស្មាតហ្វូន Android ប៉ុន្តែ​បើ​អ្នក​ភ្លេច Sign Out ហានិភ័យ​ផ្សេងៗ​ក៏​អាច​កើត​មាន​ឡើង​ដូច​គ្នា។

Sabay បង្ហាញ​ពី​វិធី​ងាយៗ​ក្នុង​ការ Remove គណនី Gmail ខ្លួន ចេញ​ពី​ឧបករណ៍​ណា​មួយ​ដោយ​មិន​ចាំ​បាច់​ទៅ​ចុច Sign Out ដោយ​ផ្ទាល់។

  • បើក​ចូល​គណនី Gmail របស់​យើង > ចុច​ត្រង់ My Account
  • ចុច​យក Sign-in & Security > យក​ពាក្យ Device activity & security
  • អ្នក​នឹង​ឃើញ​តារាង​នៃ​ឧបករណ៍​ដែល​បាន​ប្រើប្រាស់ Gmail យើង
  • ចុច​យក​ឧបករណ៍​ណា​មួយ ដែល​អ្នក​ចង់​លុប​ចេញ
  • ចុច​ពាក្យ Remove ជា​ការ​ស្រេច។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា