ប៉ះសំនួរចាក់ដោតទៀតហើយ កាស AirPods អាចប្រើជាមួយ iPhone ស៊េរីទាប?
- 2017-12-21 07:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះសំនួរចាក់ដោតទៀតហើយ កាស AirPods អាចប្រើជាមួយ iPhone ស៊េរីទាប?
ចន្លោះមិនឃើញ
សំណួរចាក់ដោតមួយបានលេចឡើងលើគេហទំព័រ Apple។ មានអ្នកគាំទ្រសួរកាស AirPods អាចប្រើគាំទ្រជាមួយម៉ូដែល iPhone ស៊េរីទាបក្រៅពី iPhone 7/7 Plus បានដែរឬទេ?
ចម្លើយបានបញ្ជាក់ថា កាសតម្លៃ ១៦០ ដុល្លារមួយនេះ មិនរើសម៉ូដែលទូរសព្ទខ្ពស់ឬទាបនោះឡើយ ប៉ុន្តែតម្រូវការចាំបាច់គឺឧបករណ៍ដែលប្រើប្រព័ន្ធ Bluetooth 4.0 ឡើងទើបដំណើរការជាមួយវាបាន។ ម្ល៉ោះមានន័យថាកុំថាឡើយ Samsung Galaxy S7 ឬ HTC 10 ក៏ប្រើបានដូចគ្នា ដោយឡែកចំពោះ iPhone គឺតម្រូវ iOS 10 ឬខ្ពស់ជាងនេះ ហើយ Apple Watch សម្របពីប្រព័ន្ធ watchOS 3 ឡើងទៅ។
ចាប់ពី iPhone 5, iPad Mini 2, iPad Air, iPod Touch ជំនាន់ទី ៦ ឬ Apple TV ជំនាន់ទី ៤ ឡើង គឺសុទ្ធសឹងតែអាចប្រើប្រាស់ជាមួយកាស AirPods បានទាំងអស់។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
អាជីវកម្មនៅកម្ពុជា ងាកមកប្រើប្រាស់បច្ចេកវិទ្យា រាប់តាំងពីអ្នករត់កង់បី
បង្ហាញជូន លេខសម្ងាត់អន់បំផុតប្រចាំឆ្នាំ ២០១៧ Hacker ងាយធ្វើស៊ី