Amazon និង Google ជិត​ផ្ទុះ​សង្គ្រាម​សារ​ជា​ថ្មី លើកនេះ​កាន់តែ​ធ្ងន់​ជាង​មុន​

  • 2017-12-22 06:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​អាមេរិក​ចំនួន ២ រួម​មាន Amazon និង Google មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​មិន​ចេះចប់។ ក្រុមហ៊ុន Amazon បាន​បដិសេធ​ក្នុង​ការ​លក់​ផលិតផល Hardware របស់ Google ហើយ​ថ្មីៗ​នេះ Google ក៏​បាន​ឆ្លើយតប​មក​វិញ​ថា​នឹង​បិទ​ចោល​នូវ​ប្រព័ន្ធ YouTube លើ​ឧបករណ៍ Echo និង Fire TV របស់ Amazon ដូច​គ្នា។​

មិន​ជា​យូរ​ប៉ុន្មាន​ក្រុមហ៊ុន​របស់​លោក Jeff Bezos ក៏​ស្នើ​ប៉ាតង់​ថ្មី​មួយ​មាន​ឈ្មោះ AmazonTube និង OpenTube។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ចេញ​ពី TV Answer Man ។ គេហទំព័រ​ថ្មី​ទាំង ២ នឹង​បម្រើ​សេវាកម្ម​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ចែក​រំលែក​នូវ​មាតិកា, រូបភាព/វីដេអូ និង​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប​មាន​ដូច​ជា ភាពយន្ត, ទូរទស្សន៍, ចម្រៀង, សៀវភៅ, ព្រឹត្តិការណ៍​កីឡា​និង​វប្បធម៌​ជា​ដើម។

ការ​បង្កើត​នេះ​ក្រៅ​ពី​ចង់​ឌឺដង YouTube របស់ Google ហើយ​ទៀត​សោត ក៏​ជា​គូ​ប្រជែង​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន Netflix និង HBO ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា