Marques ​បង្ហាញស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧

  • 2017-12-20 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marques Brownlee បុគ្គល​​មួយ​រូប​ដែល​ល្បី​ឈ្មោះ​ខាង​វាយ​តម្លៃ​ផលិតផល​បច្ចេកវិទ្យា​ បាន​បញ្ចេញ​វីដេអូ​ថ្មី​ បង្ហាញ​អំពី​​ស្មាតហ្វូន​ ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​ស្មានហ្វូន​កំពូល​ប្រចាំ​ឆ្នាំ។

មុន​ចូល​ដល់​ការ​ប្រកាស​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​​ម្ចាស់​គណនី​ដែល​មាន​អ្នក​ Subscribe ចំនួន​ ៥,៥ លាន​នាក់​នេះ​ បាន​បង្ហាញ​អំពី​​ពាន​រង្វាន់​មួយ​ចំនួន​ដូច​ជា​ ស្មាតហ្វូន​ទំហំ​ធំ​ល្អ​ជាង​គេ, ស្មាតហ្វូន​ទំហំ​តូច​ល្អ​ជាង​គេ, ស្មាតហ្វូន​​ថត​រូប​ខ្លាំង​ជាង​គេ, ស្មាតហ្វូន​កម្លាំង​ខ្លាំង​តម្លៃ​ធូរ​ថ្លៃ​ល្អ​ជាង​គេ, ស្មាតហ្វូន​ថាមពល​ថ្ម​ខ្លាំង​ជាង​គេ, ស្មាតហ្វូន​មាន​​រចនាបថ​ល្អ​ជាង​គេ, ស្មានតហ្វូន​អន់​ជាង​គេ, ស្មាតហ្វូន​ដែល​រីក​ចម្រើន​ជាង​គេ និង​ ចុង​ក្រោយ​​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧។

ស្មាតហ្វូន​ទំហំ​ធំ​ល្អ​ជាង​គេ​គឺ​ Galaxy Note 8 និង​លេខ​ពីរ​ Razer Phone

​​​​​ស្មាតហ្វូន​ទំហំ​តូច​ល្អ​ជាង​គេ​គឺ iPhone 8 និង​លេខ​ពីរ​ Google Pixel 2/Galaxy S8

ស្មាតហ្វូន​​ថត​រូប​ខ្លាំង​ជាង​គេ​គឺ​ Google Pixel 2 XL និង​លេខ​ពីរ​ iPhone X

​ស្មាតហ្វូន​កម្លាំង​ខ្លាំង​តម្លៃ​ធូរ​ថ្លៃ​ល្អ​ជាង​គេ​គឺ​ OnePlus 5T និង​លេខ​ពីរ Moto G5 Plus

ស្មាតហ្វូន​ថាមពល​ថ្ម​ខ្លាំង​ជាង​គេ​គឺ Razer Phone និង​លេខ​ពីរ Google Pixel 2 XL/iPhone 8 Plus

ស្មាតហ្វូន​មាន​​រចនាបថ​ល្អ​ជាង​គេ​គឺ Essential Phone និង​លេខ​ពីរ​ iPhone X/Galaxy S8 និង S8+

ស្មានតហ្វូន​អន់​ជាង​គេ​គឺ HTC U Ultra

ស្មាតហ្វូន​ដែល​រីក​ចម្រើន​ជាង​គេ​គឺ HTC U 11

ស្មាតហ្វូន​ល្អ​ជាង​គេ​​ប្រចាំ​ឆ្នាំ​​គឺ​ Galaxy Note 8​,​ លេខ​ពីរ Pixel 2 XL និង​​​ការ​​រំលឹក​ជា​កិត្តិយស​ពី​ iPhone X

ការ​កំណត់​ពាន​រង្វាន់​ខាង​លើ​នេះ​ ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​មួយ​របស់​ Marques ដែល​មាន​បទ​ពិសោធន៍​លើ​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន​ជា​ច្រើន​ម៉ូដែល​ផ្សេង​ៗ​គ្នា៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង