កូន​ប្រុស​ពៅ​​នាយ ក្រឹម ដឹកដៃ​គូ​ស្នេហ៍​ចូល​សិល្បៈ

  • 2017-12-22 02:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ អ៊ូ ដានីញ៉ែល​ ជា​កូន​ប្រុស​ពៅ​នាយ​ ក្រឹម ​ត្រៀម​ដឹក​ដៃ​​គូស្នេហ៍​របស់​ខ្លួន​ថត​​បទ​ចម្រៀង​ថ្មី​ឲ្យ​កញ្ញា Niki Nikiក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។

ទាក់​ទង​រឿង​រ៉ាវ​ដឹក​ដៃ​គូ​ស្នេហ៍​ថត​បទ​ចម្រៀង​​ថ្មី​លើក​ដំបូង​​ អ៊ូ ដានីញ៉ែល បាន​ប្រាប់​ Sabay ថា​ ដោយ​​តែ​សាមី​ខ្លួន​ដែល​ជា​ម្ចាស់​​បទ​ និង​​អ្នក​​ដឹក​នាំ​សម្ដែង​មើល​ឃើញ​លក្ខណៈ​សម្បត្តិ​លោក​​ និង​គូស្នេហ៍​​ថា​ស័ក្ដិសម​ជាមួយ​​​ចម្រៀង​ ​​Original Song មួយ​បទ​នេះ​ទើប​សម្រេច​​ជ្រើស​រើស​ឲ្យ​សម្ដែង​រួម​គ្នា​តែ​ម្ដង​ទៅ​។

ចំពោះ​ការ​ចេញ​សម្ដែង​នេះ​មិន​មែន​ជា​លើក​ទី​១ សម្រាប់​ដានីញ៉ែល ទេ ​កន្លង​មក​ខ្លួន​ក៏​ធ្លាប់​​សម្ដែង​ឈុត​ឆាក​កំប្លែង​ជាមួយ​ឪពុក​ដែរ​ កាល​ពី​អាយុ​ ១២ ឆ្នាំ​។ ហើយ​ការ​វិល​​​មក​នៅ​មុខ​កាមេរ៉ា​សា​ជា​ថ្មី​ក្នុង​វ័យ​ ២២ ឆ្នាំ នេះ​​កូន​ប្រុស​ពៅ​នាយ​ ក្រឹម​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​។

កំលោះ​សង្ហា​សម្បូរ​រោម​មុខ​បាន​រៀប​រាប់​ថា​៖​“​ខ្ញុំ​ និង​ដៃ​គូ​ខ្ញុំ​កញ្ញា គង់ សុភា បាន​សន្យា​ហើយ​ថា​ នឹង​ប្រឹង​ប្រែង​​ធ្វើ​ឲ្យ​បាន​ល្អ​ចំពោះ​បទ​ Original Song របស់​ Niki Niki ហើយ​យើង​ជឿ​ជាក់​ថា​ពួក​យើង​អាច​ធ្វើ​បាន​។ បាទ​ ចំពោះ​ចំណង​ជើង​បទ​ចម្រៀង​ដែល​ខ្ញុំ​នឹង​ចេញ​ថត​នៅ​ថ្ងៃ ២៣ ធ្នូ នេះ​ ខាង​ម្ចាស់​បទ​គេ​ឲ្យ​ខ្ញុំ​លាក់​ចំណង​ជើង​សិន​បង​"។

ក្រោយ​ពី​សម្ដែង​បទ​ចម្រៀង​ Original Song មួយ​បទ​នេះ​ចប់​ បើ​មាន​ផលិតកម្ម​ណា​​មួយ​ទាក់​ទង​​ឲ្យ​ថត​រឿង​ ឬ​ កម្មវិធី​អ្វី​​មួយ​ ដានីញ៉ែល ​មិន​បដិសេធ​នោះ​ទេ​ អ្វី​ដែល​សំខាន់​ការ​ចរចា​ត្រូវ​រ៉ូវ​គ្នា​ជា​មុន​សិន​៕

ចុចអាន៖កូន​ប្រុស​ពៅ​ នាយ​ក្រឹម ទម្លាយ​រឿង​​​ឪពុក​​ឈប់​ផ្គត់ផ្គង់​គ្រួសារ​​​ច្រើន​ឆ្នាំ​មកហើយ

ខាង​ក្រោម​រូប​កូន​ប្រុសពៅ នាយ ក្រឹម និង​កញ្ញា គង់ សុភា ដែល​ជា​គូ​ស្នេហ៍​៖

ចុចអាន៖ទម្លាយ​តម្លៃ​ច្រៀង​នាយ ចឺម ក្រោយ​ល្បីថាជំនួស​តំណែង​​ ខេមរៈ សិរីមន្ត នៅ​សាន់​ដេ​

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី