អស្ចារ្យណាស់! រូបចម្លាក់ព្រះពុទ្ធ តាំងពីសតវត្សទី៥ ត្រូវបង្កើតឡើងវិញ ដោយប្រើការបោះពុម្ព 3D
- 2017-12-23 04:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! រូបចម្លាក់ព្រះពុទ្ធ តាំងពីសតវត្សទី៥ ត្រូវបង្កើតឡើងវិញ ដោយប្រើការបោះពុម្ព 3D
ចន្លោះមិនឃើញ
រូបចម្លាក់ព្រះពុទ្ធ នៅប្រាសាទពុទ្ធសាសនា Yungang Grottoes ក្នុងទីក្រុង Datong ប្រទេសចិន គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យបំផុតមួយ នៅក្នុងពិភពលោក ហើយឥឡូវនេះអ្នកបុរាណវិទ្យា និងវិចិត្រករជនជាតិចិន កំពុងប្រើប្រាស់ការបោះពុម្ព 3D ដើម្បីបង្កើតរូបចម្លាក់ដ៏ល្អឥតខ្ចោះនេះឡើងវិញ។
រូបចម្លាក់ឈ្មោះ West Empress Chamber នោះត្រូវបានគេបង្កើតឡើងវិញយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់ម៉ាស៊ីនបោះពុម្ព 3D ពិសេស និង បច្ចេកវិទ្យាស្កេនដ៏ទំនើបបំផុត។
ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញឥឡូវនេះបានចាប់ផ្ដើម ផលិតឡើងវិញនូវរតនសម្បត្តិ ២ផ្សេងទៀត នៅប្រាសាទ Yungang Grottoes ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ មានអាយុកាល ១ ៥០០ឆ្នាំ ផ្ទុកទៅដោយប្រាសាទគុហា ២៥២ និង រូបចម្លាក់ ៥១ ០០០។
គួរឲ្យដឹងថា រូបចម្លាក់ West Empress Chamber ត្រូវបានឆ្លាក់រវាងសតវត្សទី៥ និង ទី៦ ក្នុងរាជវង្ស Northern Wei Dynasty នៅពេលសាសនាព្រះពុទ្ធបានរីកចម្រើនជាលើកដំបូងក្នុងប្រទេសចិន។ រូបចម្លាក់ថ្មីនឹងមានប្រវែង ១៧,៩ម៉ែត្រ , ទទឹង ១៣,៦ម៉ែត្រ និង កម្ពស់ ១០ម៉ែត្រ៕
ចុចអាន៖