មកមើលទិដ្ឋភាព ស្ពានលើសមុទ្រ វែងបំផុតលើពិភពលោក នៅប្រទេសចិន
- 2017-10-22 03:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលទិដ្ឋភាព ស្ពានលើសមុទ្រ វែងបំផុតលើពិភពលោក នៅប្រទេសចិន
ចន្លោះមិនឃើញ
កម្មករសំណង់នៅប្រទេសចិន កំពុងអនុវត្តជំហានចុងក្រោយបង្អស់ ក្នុងការបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រ វែងបំផុតលើពិភពលោក ដែលមានប្រហែលរហូតដល់ទៅ ៥៥គីឡូម៉ែត្រ។
វីដេអូដែលចេញផ្សាយដោយសារព័ត៌មានចិន Xinhua បានបង្ហាញឲ្យឃើញ ទិដ្ឋភាពនៃស្ពានតម្លៃ ១២ពាន់លានដុល្លារ ដែលលាតសន្ធឹង ៥៥គីឡូម៉ែត្រនៅលើផ្ទៃសមុទ្រ តភ្ជាប់ទីក្រុងសំខាន់ៗទាំង៣ របស់ចិន គឺ ហុងកុង , ម៉ាកាវ និង Zhuhai។ ស្ពានដ៏វែងអន្លាយនេះ នឹងត្រូវបញ្ចប់ការសាងសង់ និងបើកឲ្យប្រើប្រាស់ជាសាធារណៈ នៅចុងឆ្នាំ២០១៧។
មិនតែប៉ុណ្ណោះ ស្ពាននោះក៏មានផ្លូវរូងក្រោមទឹកសមុទ្រ ដែលស្ថិតនៅជម្រៅ ៤០ម៉ែត្រក្រោមកម្រិតទឹកសមុទ្រ និងមានប្រវែង ៦,៧គីឡូម៉ែត្រ។ វាគឺជាផ្លូវរូងក្រោមទឹកសមុទ្រវែងបំផុតនៅលើពិភពលោក។
ស្ពានដែលចំណាយពេលសាងសង់ ៧ឆ្នាំនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុងហុងកុង ទៅកាន់ ទីក្រុង Zhuhai ពីរយៈពេល ៣ម៉ោង មកត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា គេបានប្រើប្រាស់ដែកថែប ចំនួន ៤២០ ០០០តោន ដើម្បីសាងសង់ស្ពាននេះ ដែលគ្រប់គ្រាន់អាចយកទៅសាងសង់ប៉ម Eiffel Tower ចំនួន ៦០ខ្នងឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖