អាមេរិករើសមន្ត្រីផ្នែកថតរូប ប្រាក់ខែជាង ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ
- 2017-12-23 08:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិករើសមន្ត្រីផ្នែកថតរូប ប្រាក់ខែជាង ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ
ចន្លោះមិនឃើញ
ក្រសួងសន្តិសុខសហរដ្ឋអាមេរិក ( US Department of Homeland Security ) ទើបចេញសេចក្ដីប្រកាសជ្រើសរើសអ្នកថតរូបម្នាក់ឲ្យមកបំពេញការងារក្រោមក្របខ័ណ្ឌមន្ត្រីរដ្ឋាភិបាល ដែលទទួលបានប្រាក់បៀវត្សរ៍ចន្លោះពីជាង ៧ ម៉ឺនដុល្លារ ទៅដល់ជាង ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ បូករួមទាំងការផ្ដល់ជូននូវសេវាពិសេសជាច្រើនផ្សេងទៀត។
ទំហំការងារសម្រាប់តួនាទីនេះ មានដូចជាការផលិតរូបភាព និងវីដេអូតាមស្ថាប័ន ដើម្បីផ្សព្វផ្សាយលើបណ្ដាញសង្គម ជាពិសេសតាមបណ្ដាសារព័ត៌មាននានា។ ប្រភេទរូបភាព និងវីដេអូដែលត្រូវផលិតត្រូវប្រាកដត្រូវឆ្លុះបញ្ចាំងពីផលវិជ្ជមានរបស់ស្ថានប័ន។
អ្នកនាំពាក្យរបស់ក្រសួងសន្តិសុសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការងារមួយនេះ មិនសូវប្រកាសជាសាធារណៈនោះទេ ព្រោះតាំងពីឆ្នាំ ២០០៤ មកដល់បច្ចុប្បន្នទើបតែប្រកាសរើស ២ ដងប៉ុណ្ណោះ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់