ទីបំផុតមានហើយ មនុស្សដំបូងក្នុងលោកត្រូវស្លាប់ដោយសារប្រើវ៉ែនតា VR
- 2017-12-24 01:42:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតមានហើយ មនុស្សដំបូងក្នុងលោកត្រូវស្លាប់ដោយសារប្រើវ៉ែនតា VR
ចន្លោះមិនឃើញ
ផ្អែកតាមប្រភពពីសារព័ត៌មាន TASS និង Moscow Times បានឲ្យដឹងថាបុរសមិនស្គាល់អត្តសញ្ញាណវ័យ ៤៤ ឆ្នាំមួយរូប បានបាត់បង់ជីវិតក្រោយឆ្លងកាត់បច្ចេកវិទ្យា VR។ ជនរងគ្រោះសញ្ជាតិរូស្ស៊ីរូបនោះ បានពាក់វ៉ែនតា VR ហើយដើរនៅក្នុងគេហដ្ឋានរបស់ខ្លួន ប៉ុន្តែក៏ជ្រុលរអិលជើងដួលបោកខ្លួនទៅលើតុកញ្ចក់ ជាអកុសលដោយសារហូរឈាមខ្សោះពីខ្លួន ទីបំផុតរូបគេក៏ត្រូវបាត់បង់ជីវិត។
ថ្វីបើរឿងរ៉ាវច្បាស់ការកំពុងស្ថិតក្នុងការស៊ើបអង្កេត ប៉ុន្តែអ្នកជំនាញបានធ្វើការព្រមានចំពោះអ្នកពេញនិយមលើបច្ចេកវិទ្យាទើបបង្កើតមួយនេះ ដោយថាអ្នកប្រើប្រាស់នឹងបាត់បង់ការយល់ដឹងពីហេតុការណ៍នៅជុំវិញខ្លួន ខណៈបើពួកគេពុំប្រុងប្រយ័ត្នគ្រោះថ្នាក់ជាច្រើនរមែងនឹងកើតមានជានិច្ចកាល។
នេះជាជនរងគ្រោះដំបូងក្នុងលោក ដែលត្រូវបាត់បង់ជីវិតដោយសារ VR ស្របពេលបច្ចេកវិទ្យានេះ បានពេញនិយមខ្លាំងនាឆ្នាំ ២០១៦ អំឡុងការប្រកាសនូវ HTC Vive, Oculus Rift និង PlayStation VR របស់ក្រុមហ៊ុនប្រទេសជប៉ុន។
មិនខុសពីការទស្សន៍ទាយរបស់អ្នកផលិតវីដេអូហ្គេមលោក Danny Unger ធ្លាប់បានបញ្ជាក់កាលពីឆ្នាំ ២០១៤ ថាកម្រិតអភិវឌ្ឍនៃ VR នឹងកាន់តែកៀកជិតដល់ការស្លាប់របស់នរណាម្នាក់នៅពេលខាងមុខ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
Mate 10 Pro ថ្លៃក្បែរពាន់ដុល្លារ មានចំណុចខ្លាំង ៣ និងចំណុចអន់បំផុត ១ (ពន្យល់លម្អិត)
ថ្មជំនួយ Apollo ប្រើ USB C សាកបញ្ចូលថ្មមួយពេញមិនដល់កន្លះម៉ោង