រីករាយ​ឈ្នះ​គូ​ប្រជែង Pique ជប់​លៀងគាស់​ស្រា​បី​ដប​តម្លៃ​ជាង​៦​ពាន់​ដុល្លារ

  • 2017-12-25 02:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​​ពី​ជួយ​ Barcelonaយក​ឈ្នះ​​គូ​ប្រជែង​ធំ Real Madrid​ កាល​ពី​ចុង​សប្ដាហ៍ ៣ -០ Gerard Piqué បាន​គាស់​ស្រា​៣​ដប់​ជប់​លៀង​នៅ​ផ្ទះ​យ៉ាង​រីករាយ។

ខ្សែ​ការពារ​វ័យ​៣០​ឆ្នាំ​បាន​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​ Instagram បង្ហាញ​ស្រា​ទាំង​៣​ដប ដែល​មាន​តម្លៃ​សរុប​ចូល​គ្នា​ជាង​៦​ពាន់​ដុល្លារ។ រាប់​ពេល​ឆ្វេង​មក​ស្ដាំ យោង​តាម ​វិបសាយ​វាយ​តម្លៃ​ស្រា Vivino បាន​បញ្ជាក់​ថា ដប​ស្រា​ទី​មួយ​មាន​តម្លៃ​ជាង​១៧០០​ដុល្លារ ឯ ដប​ទី​ពីរ​តម្លៃ ​ជិត​៤០០០​ដុល្លារ និង​ទី​៣ តម្លៃ​ជាង​៥៥០​ដុល្លារ។

បរាជ័យ​របស់ Madrid ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​លេខ​៤ ចាញ់​ក្រុម​លេខ​មួយ Barca ១៤​ពិន្ទុ និង​ចាញ់ Atl Madrid​៥​ពិន្ទុ។ យ៉ាងណាក្រុម​ទាំង​អស់​នៅ​ La Liga លេង​បាន​១៧​ប្រកួត​អស់​ហើយ តែ​ Real ទើប​តែ​លេង​បាន​១៦​ប្រកួត​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ