ទើប​ពាក់​កណ្ដាល​​រដូវ​កាល​សោះ​ តែ​លីគ​ធំ​៤​ហាក់​រក​ឃើញ​ម្ចាស់​ពាន​រួច​ហើយ?

  • 2017-12-25 02:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ប្រហែល​៥​ខែ​ទៀត​រដូវ​កាល​ ២០១៦-១៧ នឹង​បញ្ចប់​ទាំង​ស្រុង​ ពេល​នោះ​យើង​នឹង​ដឹង​ថា​ក្រុម​មួយ​ណា​ក្លាយ​ជា​ជើង​ឯក​នៅ​តាម​បណ្ដា​ក្របខ័ណ្ឌ​កំពូល​ៗ​របស់​អឺរ៉ុប។

យ៉ាង​ណា​​ទោះ​ជា​ទើប​លេង​បាន​ពាក់​កណ្ដាល​រដូវ​កាល​ក្ដី​តែ​ ក្របខ័ណ្ឌ​ធំ​៤​របស់​អឺរ៉ុប​មាន អង់គ្លេស, បារាំង​, អេស្ប៉ាញ​ និង​អាល្លឺម៉ង់​ ហាក់​ដឹង​ពី​ក្រុម​ដែល​អាច​ឈ្នះ​ជើង​ឯក​រួច​បាត់​ទៅ​ហើយ​ ដោយ​សារ​តែ​ក្រុម​កំពូល​តារាង​ទាំង​នោះ​ដាច់​ពិន្ទុ​គូ​ប្រជែង​ឆ្ងាយ​ៗ​មែនទែន។​

នៅ​​ La Liga ក្រោយ​យក​ឈ្នះ​ប្រកួត​ El Clasico ៣​-០ ក្រុម​ Barcelona ពេល​នេះ​ដាច់​ពិន្ទុ​ក្រុម​លេខ​២​ Atletico Madrid ចំនួន​៩​ពិន្ទុ​ និង​ដាច់​ជើង​ឯក​ចាស់​ Real Madrid ចំនួន​១៤​ពិន្ទុ។ English Premier League វិញ Manchester City ដាច់​ Manchester United ចំនួន​១៣​ពិន្ទុ​ និង​ដាច់​ជើង​ឯក​ចាស់​ Chelsea ចំនួន​ ១៦​ពិន្ទុ។

ងាក​ទៅ​មើល​ក្របខ័ណ្ឌ​បារាំង​ France lique 1ក្រុម Paris Saint Germain មាន​៥០​ពិន្ទុ​ ដាច់​ជើង​ឯក​ចាស់​ Monaco ចំនួន​៩​ពិន្ទុ​ ហើយ​នៅ​ Bundesliga ក្រុម​ Bayern Munich ដែល​ការពារ​តំណែង​ជើង​ឯក​កំពុង​បន្ត​ធ្វើ​ព្យុះ​ភ្លៀង​នាំ​មុខ​លេខ​២ Schalke 04 ចំនួន​១១​ពិន្ទុ។ ចំពោះ​នៅ​​ Italy serie A របស់​អ៊ីតាលី​វិញ​ហាក់​នៅ​តានតឹង​ដោយ​លេខ​១​ Napoli និង​លេខ​២ Juventus ខុស​ត្រូវ​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម