កែវ​ រំចង់​ នឹក​សង្វៀន​ខ្លាំង​មែនទែន​រហូត​គ្រាន់តែ​ឮ​ភ្លេង​ប្រដាល់​ក៏​ចង់ញាក់​តាម​ដែរ​

  • 2017-12-25 06:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ កែវ​ រំចង់​ ថា​នឹក​សង្វៀន​ខ្លាំង​ណាស់​ដល់​ថ្នាក់​គ្រាន់តែ​ឮ​ភ្លេង​ប្រដាល់​នោះ​ក៏​ញាក់​តាម​ដែរ។​

កែវ រំចង់

កែវ​ រំចង់​ បាន​ឲ្យ​ដឹង​ថា​ ទន្ទឹង​រង់ចាំ​ និង​រាប់​ថ្ងៃ​រហូត​បន់​ឲ្យ​ឆាប់​ដល់​ពេល​ឡើង​សង្វៀន​ជា​ថ្មី​ ព្រោះ​នឹក​សង្វៀន​ខ្លាំង​ដល់​ថ្នាក់​គ្រាន់​តែ​ឮ​ភ្លេង​មិន​បាន​ចង់​តែ​ញាក់​តាម។​ ខាន​ឡើង​សង្វៀន​យូរ​ដូច​នេះ​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ខាង​លើ​នេះ​មាន​សុខភាព​មិន​ល្អ​ឡើយ​ គឺ​ចេះ​តែ​ថប់​ៗ​ដង្ហើម​ និង​ឡើង​ខ្លាញ់​ធ្វើ​ទុក​ តែ​ពេល​បាន​សម្រក​ទម្ងន់​ និង​ហ្វឹកហាត់​ឡើង​វិញ​ឥលូវ​ហាក់​ធូរ​ស្រាល​ហើយ។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ថា​ មាន​ចិត្ត​សប្បាយ​រីករាយ​នៅ​ដែល​មាន​អ្នក​គាំទ្រ​មក​ទស្សនា​យ៉ាង​ច្រើន​នៅ​សង្វៀន​ផ្ទាល់​ ហើយ​បាន​ហ៊ោ​លើក​ទឹក​ចិត្ត​ និង​បន្ត​គាំទ្រ​ដូច​មុន។​ ជើង​ខ្លាំង​រូប​នេះ​នឹង​សម្រក​ទម្ងន់​បន្ត​ទៀត​ ព្រោះ​មិន​ចង់​ប្រកួត​ក្នុង​ទម្ងន់​ ៧៥គីឡូក្រាម​ដូច​នេះ​ទេ​វា​ធំ​ពេក​ ហើយ​អាច​ប្រកួត​ត្រឹម​ ៧០-៧១​ គីឡូក្រាម​វិញ។​

កែវ​ រំចង់​ បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​ប្រហែល​ជា​១ឆ្នាំ​មក​ហើយ​ ទើប​តែ​បង្ហាញ​មុខ​សារ​ជា​ថ្មី​នៅ​កាល​ពី​ថ្ងៃ​សុក្រ​ ទី២២​ ខែ​ធ្នូ​២០១៨​នេះ​ទេ។​ បើ​ទោះ​ជា​ខកខាន​ឡើង​សង្វៀន​យូរ​មែន​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​សម្រាប់​ប្រកួត​ដំបូង​នេះ​ផ្ដួល​ជើង​ឡាវ​ Orngta Petchchinda​ ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី៣៕​

អត្ថបទ៖ នួន ស៊ីណា​