ម៉េចបាន ក្រោយការ ៣ ថ្ងៃ ត្រូវទៅកាត់អំបោះចងដៃនៅវត្តអ៊ីចឹង?

  • 2017-12-25 08:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេតែងប្រើអំបោះពណ៌ក្រហមនៅក្នុងពិធីមង្គលការសម្រាប់ចងដៃគូស្វាមីភរិយាថ្មី ដើម្បីបញ្ជាក់ថា អ្នកទាំងពីរមានចំណងអាពាហ៍ពិពាហ៍ ដោយមានការដឹងឮពីចាស់ទុំ មេបា ចៅមហាទាំងសង្ខាង។ វាក៏ជាសញ្ញាណមួយ បង្ហាញឲ្យឃើញពីការថែរក្សាវប្បធម៌ជាតិផងដែរ។

ទំនៀមទម្លាប់ពីបុរាណមកនេះ ក៏តម្រូវប្ដីប្រពន្ធថ្មោងថ្មីទៅកាត់អំបោះចងដៃនេះនៅវត្ដ ពេលរៀបការរួចបាន ៣ ថ្ងៃផងដែរ។ ចំណារនេះ លោកតាអាចារ្យ សារ៉ុម នៅស្រុកកំពង់ត្របែក បានឲ្យដឹងថា វាមានយូរលង់ណាស់មកហើយ។ បើសិនជាកូនប្រុសធ្លាប់បានបួសរៀន មិនចាំបាច់ទៅកាត់អំបោះដៃក៏បាន ព្រោះគេធ្លាប់បានយល់ដឹងតម្លៃប្រពៃណីមួយនេះ។ តែបើសិនមិនធ្លាប់បានបួស ក្រោយរៀបការរួច ៣ថ្ងៃ ទាំងពីរនាក់ប្តីប្រពន្ធត្រូវតែទៅឲ្យព្រះសង្ឃកាត់អំបោះចងដៃ។ បើសិនផ្ទះនៅឆ្ងាយពីវត្ត ពួកគេអាចឲ្យឪពុកម្តាយបង្កើតកាត់ឲ្យក៏បាន។

រូបតំណាង

ប្តីប្រពន្ធ ត្រូវទៅវត្ត ដោយយកបាយសម្លមួយស្រាក់ និងផ្កាស្លាក្នុងពិធីការ ដើម្បីឲ្យព្រះសង្ឃបានវេរទៅដល់កុងម៉ាជីដូនជីតា និងញាតិការទាំង ៧ សន្តាន សុំសេចក្តីសុខ និងសេរីមង្គល៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ ថា ម៉ាលីដា