Eboue អតីត​​កីឡាករ​ល្អ​របស់ Arsenal ធ្លាក់​ខ្លួន​ខ្លាំង ដល់​ថ្នាក់​​គ្មាន​ផ្ទះ​ដេក

  • 2017-12-25 08:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កូឌីវ័រ Emmanuel Eboue អតីត​ខ្សែ​ការពារ​របស់​ Arsenal បាន​រៀបរាប់​រឿង​ឈឺផ្សា​របស់​ខ្លួន ក្រោយ​ចាញ់​ក្ដី​លែងលះ​រហូត​គ្មាន​កន្លែង​ស្នាក់​នៅ។

​ Eboue វ័យ​៣៤​ឆ្នាំ​ធ្លាប់​រក​លុយ​រាប់​លាន​ដុល្លារ​ពេល​កំពុង​លេង​នៅ Premier League ប៉ុន្តែ​ពេល​នេះ​សូម្បី​កន្លែង​នៅ​ក៏​គ្មាន ត្រូវ​បោក​ខោអាវ​ដោយ​ដៃ​ និង​លាក់​ពួន​ពី​មន្ត្រី​ប៉ូលិស។ ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ Sunday Mirror អតីត​កីឡាករ​ល្បី Eboue បាន​ប្រាប់​ថា គេ​បាន​ចាញ់​ក្ដី​លែងលះ​ដ៏​រញ៉េរញ៉ៃ​​ជាមួយ​ភរិយា​នាង Aurelie  ដោយ​ប្រគល់​ទ្រព្យសម្បត្តិ​ទាំង​អស់​ទៅ​ឲ្យ​នាង និង​មិន​អាច​ជួប​កូន​ស្រី​ទាំង​ពីរ Clara និង Maeva ​ទៀត។

Eboue និង​ប្រពន្ធ

“រាល់​ថ្ងៃ​ខ្ញុំ​បោក​ខោអាវ​របស់​ខ្ញុំ​ដោយ​ដៃ។ ដៃ​របស់​ខ្ញុំ​ពិត​ជា​វេទនា​ណាស់។ ហើយ​ពេល​នេះ​ខ្ញុំ​ធ្វើ​ការ​នៅ​កសិដ្ឋាន​មួយ​កន្លែង។ សូម្បី​ផ្ទះ​មួយ​កន្លែង​នៅ  Enfield ក៏​ត្រូវ​ប្រគល់​ឲ្យ​ប្រពន្ធ​ទៀត។ ខ្ញុំ​គ្មាន​លុយ​ដើម្បី​ប្ដឹង​ត​ទាមទារទេ។ បច្ចុប្បន្ន​កំពុង​រស់​នៅ​ផ្ទះ​នោះ​ ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់ ព្រោះ​មិន​ដឹង​ពេល​ណា​ប៉ូលិស​នឹង​មក​ដេញ​នោះ​ទេ ពេល​ខ្លះ​ត្រូវ​ទៅ​ដេក​ផ្ទះ​មិត្តភ័ក្ដិ។ ​​​

Eboue ដែល​បាត់​បង់​អាជីព​បាល់ទាត់​ដោយ​សារ​ជំងឺ​ធ្លាប់លេង​ឲ្យ Arsenal ៧​ឆ្នាំ​ពី​២០០៤​ដល់​២០១១ មុន​ពេល​ចាកចេញ​ទៅ​ក្លឹប​នៅ​ប្រទេស​ទួរគី Galatasaray។ ក្រោយ​ស្នាក់​នៅ​ទួរគី​៥​ឆ្នាំ​ គេ​ក៏​បាន​ត្រលប់​មក​អង់គ្លេស​វិញ ដោយ​មក​រួមរស់​ជាមួយ  Sunderland។ គ្រា​នោះ​គេ​ត្រូវ​បាន​ពិន័យ​ពី FIFA ​មិន​ឲ្យ​លេង​បាល់​មួយ​ឆ្នាំ​ ដោយ​ចោទ​មិន​បាន​បង់​ប្រាក់​ដល់​អតីត​ភ្នាក់ងារ បន្ទាប់​មក​ត្រូវ Sunderland បណ្ដេញ​ចេញ​តែ​ម្ដង។ ចាប់​ពី​ពេល​នោះ​មក​ជីវិត​របស់ Eboue កាន់​តែ​ដាប​ទៅ​ៗ​ដល់​បច្ចុប្បន្ន៕ ​

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ