Louis van Gaal៖ Blind គួរ​ចេញ​ពី Man Utd ទៅ​ Barca

  • 2017-12-25 06:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​  Manchester United លោកLouis van Gaal បាន​លើក​ឡើង​ថា Daley Blind  ពេល​នេះ​​​កំពុង​ត្រូវ​គេ​ធ្វើ​បាប ហើយ​គេ​គួរ​តែ​ពិចារណា​ចេញ​ពី Man Utd ទៅ​ចូលរួម​ជាមួយ​ Barcelona។

កីឡាករ​ហូឡង់​​បាន​ក្លាយ​ត្រឹម​ជា​តួ​ជំនួស​ប៉ុណ្ណោះ នៅ​កីឡដ្ឋាន  Old Trafford ក្នុង​រដូវ​កាល​នេះ ដោយ​លោក  Jose Mourinho បាន​ប្រើ​កីឡាករ​​ផ្សេង​ជំនួស​​គេ ។​ ការ​មក​ដល់​របស់ Nemanja Matic ធ្វើ​ឲ្យ​ Blind បាត់​ដំណែង​លេង​នៅ​បម្រើ​ការពារ សូម្បី​​ទីតាំង​ការពារ​​ឆ្វេង​ដែល​កីឡាករ​វ័យ​២៧​ឆ្នាំ​អាច​លេង​បាន ក៏​ត្រូវ​ជំនួស​ដោយ​ Ashley Young ដែរ។

van Gaal ដែល​នាំ​យក​ Blind ពី​ Ajax មក​កាន់​បិសាច​ក្រហម​នៅ​ឆ្នាំ​២០១៤ ជឿជាក់​ថា គេ(​ Blind) សម​តែ​​បាន​លេង​ច្រើន​លើ​ទៅលាន ហើយ​បើ​អាច​​គួរ​រក​ចំណុច​ពិភាក្សា​ណា​មួយ​ផ្លាស់​ទៅ Nou Camp នៅ​ខែ​មករា​ខាង​មុខ។

ថ្លែង​ប្រាប់ The Mirror លោក Louis van Gaal និយាយ​ថា៖ "Deley Blind គួរ​ចេញ​ទៅលេង​នៅ Barcelona ល្អ​ជាង​នៅ Man Utd។ ពេល​ខ្លះ​គេ​មិន​ត្រូវ​មក​អង្គុយ​នៅ​កៅអី​បម្រុង​ទេ។ Deley អាច​លេង​បាន​ច្រើន​ដំណែង ហើយ​ទៅ Barca​ គេ​អាច​នឹង​​​មាន​កន្លែង​លេង​បាន។ Deley អាច​លេង​បាន​ទាំង​ការពារ​កណ្ដាល, បម្រើ​ការពារ និង ការពារ​ឆ្វេង។ គេ​អាច​លេង​គ្រប់​កន្លែង"៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ