ចាប់​បាន​អ្នក​រត់​ពន្ធ​ថ្នាំ​ញៀន​ងាយៗ ព្រោះ​ច្រឡំ​ចូល​រថយន្ត​ប៉ូលិស​ស្មាន​ថា​តាក់​ស៊ី

  • 2017-12-25 08:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចែក​ចាយ​ឆ្នាំ​ញៀន​ម្នាក់​នៅ​ប្រទេស​ដាណឺម៉ាក កំពុង​ប្រឈម​មុខ​នឹង​ពន្ធនាគារ បន្ទាប់​ពី​នាំ​យក​កញ្ឆា​​កែ​ច្នៃ ១០០០​ដើម ឡើង​ជិះ​រថយន្ត​ប៉ូលិស ព្រោះ​គិត​ថា​ជា​តាក់ស៊ី។

កញ្ឆា​​កែ​ច្នៃ

តាម​សម្ដី​ប៉ូលិស​នៅ​​ក្រុង Copenhagen បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ងាយៗ​ បន្ទាប់​ពី​ប្រញាប់​ប្រញាល់​ត្រលប់​ទៅ​ផ្ទះ ដោយ​ឡើង​ជិះ​រថយន្ត​ប៉ូលិស ព្រោះ​គិត​ថា​ជា​តាក់ស៊ី​បង់​ថ្លៃ​ធម្មតា។ តាម​ពិត​ទៅ ប៉ូលិស​កំពុង​ស្វែង​រក​ជន​សង្ស័យ​រូប​នេះ ប៉ុន្តែ​បែរ​ជា​ចាប់​បាន​ស្រួល​ៗ​តែ​ម្ដង នៅ​ពេល​ច្រឡំ​ឡើង​ជិះ​រថយន្ត​ប៉ូលិស​ដោយ​ខ្លួន​ឯង។

បើ​តាម​មន្រ្តី​ប៉ូលិស ដែល​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា៖ "កាល​ពី​យប់​មិញ អ្នក​លក់​កញ្ឆា​ម្នាក់ មក​ពី Christiania ដែល​ចង់​ទៅ​ផ្ទះ​ឆាប់ៗ បាន​ប្រញាប់​ឡើង​តាក់ស៊ី។ តែ​គាត់​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ នៅ​ពេល​ដឹង​ថា​តាម​ពិត​ជា​គាត់​កំពុង​អង្គុយ​ក្នុង​ឡាន​ប៉ូលិស... ប៉ូលិស​នាំ​គ្នា​សប្បាយ​ចិត្ត​ពេល​ឃើញ​បែប​នេះ...”។

កាល​ពី​ឆ្នាំ​មុន ក៏​មាន​រឿង​ចៃដន្យ​ស្រដៀង​គ្នា​នេះ​ដែរ គឺ​បុរស​ពីរ​នាក់ នៅ​រដ្ឋ Idaho ដែល​រត់ពន្ធ​ថ្នាំ​ញៀន​ជិត ១០​គីឡូ បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ងាយៗ បន្ទាប់​ពី​ច្រឡំ​ថា​មាន​ឡាន​សារ៉ែន​កំពុង​ដេញ​តាម​ពី​ក្រោយ៕

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី