ពោតជាង ២ម៉ឺនផ្លែ សង់ជាផ្ទះពណ៌លឿងឆ្អិនដ៏លេចធ្លោ កណ្ដាលព្រៃភ្នំ
- 2017-11-10 04:23:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពោតជាង ២ម៉ឺនផ្លែ សង់ជាផ្ទះពណ៌លឿងឆ្អិនដ៏លេចធ្លោ កណ្ដាលព្រៃភ្នំ
ចន្លោះមិនឃើញ
ផ្ទះមួយខ្នងតុបតែងដោយផ្លែពោតឆៅពណ៌លឿងឆ្អិន បានក្លាយជាទេសភាពល្អឯកដ៏ទាក់ទាញនៅក្នុងភូមិ Erhe ភាគឦសាន ប្រទេសចិន។
បើតាមប្រភពសារព័ត៌មាន Chinadaily បានរៀបរាប់ថា គេបានប្រើប្រាស់ផ្លែពោតប្រមាណ ២០ ០០០ ផ្លែដើម្បីស្រោបតាមឈើ និងឧបករណ៍ប្រើប្រាស់ជាច្រើនផ្សេងទៀត។
តាមរយៈរូបភាព គេឃើញផ្លែពោតត្រូវបានគេរៀបតាមគ្រោងឆ្អឹងឈើយ៉ាងរឹងមាំមានដូចជាដំបូល ជញ្ជាំង កង់រទេះ អណ្ដូងទឹក របង និងច្រកទ្វារចូលផ្ទះជាដើម។ ការជ្រើសរើសផ្លែពោតដូច្នេះ ដោយសារតំបន់នេះ មានអ្នកភូមិដាំដំណាំពោតយ៉ាងច្រើន ធ្វើឲ្យតម្រូវការថយចុះ ហើយការលក់ចេញមានតម្លៃថោក។
យ៉ាងណា អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនម៉ឺននាក់ បានកោតសរសើរថ្វីដៃច្នៃប្រឌិតដ៏ប្លែកនេះ និងធ្វើឲ្យពួកគេចង់ទៅទស្សនាផ្ទាល់ភ្នែកទៀតផង៕
ចុចអាន៖
ចិនហ៊ានចំណាយ ជាង១ម៉ឺនដុល្លារ ក្នុង១ពាក្យ បើនរណាអានអក្សរចារឹកអាយុជាង៣ពាន់ឆ្នាំដាច់
សួនកម្សាន្តបែបមូលដ្ឋានមនុស្សក្រៅភព ត្រៀមបើកដំណើរការហើយនៅចិន
លោកតាម្នាក់ ប្រើសន្លឹកបៀបង្កើតជាថូផ្កាកម្ពស់ជាង ២ម៉ែត្រដ៏អស្ចារ្យ